តើមន្ត្រីសាលាក្រុង ដឹង ឬធ្វើមិនដឹង រឿងចំណតរង់ចាំឡានក្រុង បាក់រលំជិត១ខែហើយ?
| ព័ត៌មានជាតិ
SHARE

អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ កំពុងមានការឆ្ងល់អំពីទីតាំងចំណត់ឡានក្រុងសាធារណៈមួយកន្លែងដែលបានបាក់រលំមួយរយៈហើយ តែមិនទាន់ឃើញមានការជួសជុលនៅឡើយទេ ដូចនេះតើមន្ត្រីសាលាក្រុងដែលកាន់ការងារនេះមិនដឹង រឺធ្វើមិនដឹង?

សំរាប់ទីតាំងចំណត់រង់ចាំឡានក្រុងសាធារណៈដែលកំពុងបាក់រលំនោះ គឺនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំនុចជិតរោងចាកអគ្គីសនីទី២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌ័មានជ័យ។ នៅពេលនេះ អ្នកធ្វើដំណើរកាត់ត្រង់ចំនុចនេះកំពុងឆ្ងល់ថា ហេតុអ្វីចំណតរង់ចាំមួយនេះ បាក់រលំមួយរយៈហើយតែគ្មានការជួសជុល? តើអាជ្ញាធរ រឺក៏មន្រ្តីរបស់សាលារាជធានីភ្នំពេញដែលកាន់លើការងារឡានក្រុងនេះមិនដឹង
រឺក៏ធ្វើមិនដឹង ខណៈដែលតាមផ្លូវនៅឡានក្រុងសាធារណៈរត់តាមនឹងមួយថ្ងៃរាប់សិបជើង។ រឺក៏មន្រី្តទាំងនោះចង់ទុករូបភាពនៃបាក់រលំមួយនេះដើម្បីលំអរសោភណ្ឌ័ភាពតាមផ្លូវនេះ?

ទាក់ទងនឹងបញ្ហាបាក់រលំចំណត់រងចាំឡានក្រុងនេះ ពលរដ្ឋបានសូមអោយអ្នកដែលកាន់លើការងារឡានក្រុងនេះជួយចុះមកមើល និងជួសជុល
ផងកុំទុកយូរពេក ព្រោះវាក៏នឹងអាចបង្ករជាគ្រោះដល់អ្នកធ្វើជិតនេះ រឺទៅឈររង់ចាំឡានក្រុងពេលមានខ្យល់ រឺភ្លៀងម្តងៗនិងក៏អាក្រក់មើលផងដែរសំរាប់សោភណ្ឌភាពរាជធានី។

CNC នៅមិនទាន់ធ្វើទំនាក់ទំនងទៅកាន់មន្រ្តីសាលាក្រុងបាននៅឡើយទេ ចំពោះចំងល់ពីពលរដ្ឋនេះ៕ អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation