គជប៖ អ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី នឹងមិនគ្រប់ចំនួនដែលគ.ជ.បបានកំណត់
| ព័ត៌មានជាតិ
SHARE

អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថាគជប ឯកឧត្តម ហង្ស ពុទ្ឋា មានប្រសាសន៍ប្រាប់CNCថា អ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី នឹងមិនគ្រប់ចំនួនដែលគជបបានកំណត់។

ឯកឧត្តមបន្តថា ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី សំរាប់អ្នកមិនទាន់បានចុះឈ្មោះ កាលពីអាណត្តិទី៦នោះ គជបបានកំណត់មានប្រមាណជា៤សែននាក់ ប៉ុន្តែចាប់ពីថ្ងៃចុះឈ្មោះដំបូង កាលពីថ្ងៃទី១ ដល់១៧តុលានេះ មានចំនួនតែ១សែន ៨ម៉ឺននាក់ប៉ុណ្ណោះ។ នេះអាចបញ្ជាក់បានថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត នឹងមិនគ្រប់តាមផែនការដែលគជប បានកំណត់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ហង្ស ពុទ្ឋា បញ្ជាក់ថា គជបនឹងមិនមានការពន្យាពេលចុះឈ្មោះបោះឆ្នោតលើកនេះទេ ព្រោះថានៅមុនការបោះឆ្នោតលើកក្រោយ គជបនឹងរៀបចំការចុះឈ្មោះបោះឆ្នោតម្តងទៀត ដូចនេះហើយពលរដ្ឋអាចចុះឈ្មោះបោះឆ្នោត នៅពេលនោះក៏បាន។ កក្តានេះហើយទើបធ្វើឲ្យ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមិនគ្រប់ចំនួន។ ឯកឧត្តមបានច្រានចោលថា ការថយចុះនេះ មិនជាប់ពាក់ព័ន្ឋរឿងនយោបាយឡើយ។

យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតអាណត្តិទី៧ នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៣ ហើយការសម្រេចថ្ងៃបោះឆ្នោត សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន នឹងកំណត់ថ្ងៃបោះឆ្នោត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation