រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងចូលរួមក្នុងវេទិកា ស្ដីពីជំងឺនៅតំបន់ត្រូពិច នៅប្រទេសចិន
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នឹង ចូលរួមក្នុងពិធីប្រកាសបង្កើតសម្ព័ន្ធភាពខ្សែក្រវ៉ាត់ និងផ្លូវ ស្ដីពីជំងឺនៅតំបន់ត្រូពិច និងវេទិកាកំពូលលើកទី១ ស្ដីពីជំងឺក្នុងតំបន់ត្រូពិច ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងថ្លែងសុន្ទរកថា ក្នុងវេទិការខាងលើនេះ។ ឯកឧត្តម នឹងចូលរួមជាអធិបតីក្នុងពិធីសម្ពោសបើកដាក់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នា នៃសាកលវិទ្យាលវេជ្ជសាស្ដ្រ ហៃណាន និងសាកលវិទ្យាលវិទ្យាសាស្ដ្រសុខាភិបាល របស់កម្ពុជា ស្ដីពីវេជ្ជសាស្ដ្រតំបន់ត្រូពិច និងសុខភាពសាធារណៈ។

តាមក្រសួងសុខាភិបាលលបញ្ជាក់ថា ពិធីនេះក្នុងគោលបំណង លើកកម្ពស់ការងារបង្ការ និងប្រយុទ្ធនឹងជំងឺដែលកើតនៅតំបន់ត្រូពិច ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺព្រូនជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation