ព្រះសង្ឃនៅខេត្តបាត់ដំបង ស្មូត្រកំណាព្យទាក់ទងនឹងបណ្តាំ របស់ព្រះបរមរតនកោដ្ឋ
| ព័ត៌មានជាតិ
SHARE

សមណសិស្សពុទ្ធិកវិទ្យាល័យអុឹងធួង ក្រុងបាត់ដំបង ជិត១០០០អង្គ បានធ្វើពិធីបង្សុកូល ថ្វាយព្រះរាជមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះរតនកោដ្ឋ ក្នុងគម្រប់ខួប៦ឆ្នាំ បន្ទាប់ពីព្រះអង្គសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ។

អ្វីដែលជាគំរូ និងកត់សំគាល់នោះ នៅក្នុងពិធី ក៏មានការស្មូត្រជាកំណាព្យដែលទាក់ទងនឹងបណ្តាំផ្ញើរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ កំណាព្យនេះ ដឹកនាំស្មូត្រដោយ លោកគ្រូ សារធម្មោ ចាន់ សុជាតិ ចៅអធិការវត្តអន្លង់វិល ខេត្តបាត់ដំបង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation