ជើងខ្លាំងលោតឆ័ត្រ ត្រូវក្របួចជាប់ទាំងព្រឹក ផ្អើលស្រុកកែវសីមា
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ រថយន្តសាំយ៉ុង១គ្រឿងដឹកឈើសុក្រំពេញមួយគ្រឿងត្រូវបាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបង្ក្រាប ទាំងព្រឹកព្រលឹម រួចបញ្ជូនឲ្យជំនាញបរិស្ថាន សង្ស័យនិយាយថ្លៃគ្នាមិនត្រូវថ្លៃ ទើបចាប់បញ្ជូនអោយជំនាញ។


ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មតិទូទៅនិងពលរដ្ឋបាននិយាយថា បច្ចុប្បន្ន នៅស្រុកកែវសីមា ឈ្មួញឈើនៅតែ បន្តសកម្មភាពដឹកឈើយ៉ាងអនាធិបតេយ្យដដែល ដែលសកម្មភាពទាំងនេះត្រូវបានពួកគាត់សង្ស័យថា អាចក្រុមឈ្មួញ និងមន្ត្រីសមត្ថកិច្ចដែលឈរជើងចាំដេញឡានដឹកឈើទាំងនេះ ត្រូវរ៉ូវគ្នា បើបង់លុយរាប់ក្បាលឡានឲ្យ អាចដឹកឈើបានយ៉ាងរលូន តែបើលួច ឬគេច មិនប្រាប់មុនគឺចាប់បង្រ្កាប ហើយបើនិយាយមិនត្រូវថ្លៃគ្នា គឺបញ្ជូនទៅជំនាញតែម្តង បច្ចុប្បន្ន គេឃើញមានមន្ត្រីសមត្ថកិច្ចដែលឈរជើងនៅតាមផ្លូវ រួមមាន នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មន្ត្រីអាវុធហត្ថ ទាហានដឺបេ។ជាពិសេស ទាហ៊ានដឹបេខេត្ត ។

ក្នុងករណីបង្ក្រាបបទដឹកឈើខុសច្បាប់ព្រឹកមិញ មន្ត្រីជំនាញបាន សហការណ៌ជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួង ,មន្រ្តីអាវុធហត្ថខេត្ត និងមន្រ្តីអាវុធហត្ថស្រុកកែវសីមា ឃាត់រថយន្តសាំយ៉ុង០១គ្រឿង ពណ៏សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2Q1363 ដឹកឈើសុក្រំ មិនទាន់រាប់ចំនួន បច្ចុប្បន្ន វត្ថុតាងរក្សាទុកស្នាក់ការដែនជម្រកសត្វព្រៃកែសីមា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការរស់នៅតំបន់នោះ ស្នើសុំដល់ប្រធានអង្គភាព និងឯកឧត្ដមអភិបាលខេត្ត មេត្តាជួយមើលស្ថាប័នខាងលើផង ដែលឈរជើងនៅស្រុកកែវសិមា កំពុងតែប្រដេញរថយន្តបង្ករភាពភ័យខ្លាចដល់ពលរដ្ឋរស់នៅស្រុកនោះ ។

លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអោយដឹងថា កន្លងមកលោកបានចេញសេចក្ដីណែនាំ របស់ក្រសួង និងបញ្ជារបស់ឯកឧត្ដមអភិបាលក្នុងផេកមន្ទីរបរិស្ថានខេត្តដល់មន្ត្រី និងការិយាល័យ បរិស្ថានតាមមូលដ្ឋានឲ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិកាលពីខែកញ្ញា ២០១៨ថ្មីៗនេះ ជាពិសេស ពង្រឹងដល់នាយកដែនជម្រកផ្ទាល់តែម្ដង ព្រោជាមន្ត្រីឧទ្យានអនុរក្ស៕ អត្ថបទ៖នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation