ក្រុមស៊ើបអង្កេតតួកគីនិងអារ៉ាប៊ីសាអូឌីតចុះពិនិត្យស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅក្នុងទីក្រុងអ៊ីស្តានប៊ុលដែលជាកន្លែងអ្នកកាសែតអារ៉ាប៊ីសាអូឌីតម្នាក់បានបាត់ខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

តួកគី៖ ក្រុមអ្នកស៊ើបអង្កេតមួយក្រុមបានចូលទៅក្នុងស្ថានអគ្គកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីរសៀលថ្ងៃច័ន្ទ ដែលមន្ត្រីតួកគីនិយាយថា ជាអធិការកិច្ចរួមគ្នាទៅលើអគារមួយ ដែលជាទីតាំងដែលអ្នកកាសែតជាតិអារ៉ាប៊ីសាអូឌីតម្នាក់ ឈ្មោះ Jamal Khashoggi បានបាត់ខ្លួនយ៉ាងអាថកំបាំងអស់រយៈពេលជិតពីរសប្តាហ៍មកហើយនោះ។

រថយន្តប៉ូលីសបានដឹកក្រុមស៊ើបអង្កេតទាំងនោះចូលទៅក្នុងស្ថានអគ្គកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ប្រចាំប្រទេសតួកគី ហើយពួកគេមិនបាននិយាយអ្វីដល់អ្នកសារព័ត៌មានដែលកំពុងរង់ចាំនៅខាងក្រៅនោះទេ។

ជុំវិញការបាត់ខ្លួនអ្នកកាសែតអន្តរជាតិនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ ខែតុលានេះ បានបង្កើតការព្រួយបារម្ភជាអន្ដរជាតិ ហើយនៅតែបន្តកើនឡើងរហូតមកដល់ពេលនេះ។

អ្នកតាក់តែងច្បាប់អាមេរិកបានគំរាមកំហែងដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិអារ៉ាប៊ីសាអូឌីត ហើយប្រទេសអាល្លឺម៉ង់បារាំងនិងអង់គ្លេស បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយដែលអាចទុកចិត្តបាន ចំពោះការបាត់ខ្លួនរបស់អ្នកកាសែតរូបនេះ។

មន្ត្រីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation