ប្រទេសអូស្ត្រាលីកំពុងពិចារណាផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡិម
| ព័ត៌មានអន្តរជាតិ
SHARE

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយនៅថ្ងៃអង្គារនេះថា លោកយល់ស្របចំពោះការផ្លាស់ប្តូរស្ថានទូតអូស្រ្តាលីពីទីក្រុងតែលអាវីស ទៅកាន់ក្រុងយេរូសាឡឹម ស្របគ្នានឹងការសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការទទួលស្គាល់ទីក្រុងក្រុងយេរូសាឡឹម ថាជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ។

លោក Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងថា ប្រទេសអូស្រ្តាលីនៅតែមានការប្តេជ្ញាចិត្តធ្វើការជាមួយប៉ាឡេស្ទីន ក្នុងការស្វែងរកដំណោះស្រាយនៃជម្លោះជាមួយប្រទេសអ៊ីស្រាអែលនោះ ។

លោក Morrison និយាយថា "យើងប្តេជ្ញាចំពោះដំណោះស្រាយរបស់រដ្ឋទាំងពីរនេះ" ។ ប៉ុន្តែបើនិយាយដោយត្រង់ទៅ វាដើរទៅមុខមិនល្អសោះ មិនមានការរីកចម្រើនច្រើនទេ ហើយអ្នកមិនធ្វើរឿងដដែលៗនោះ យើងអាចរំពឹងថានឹងមានលទ្ធផលផ្សេងទៀត»។

ជុំវិញការប្រកាសរបស់អូស្ត្រាលី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ថ្មីៗនេះគាត់បាននិយាយទៅកាន់ នាយករដ្ឋមន្ត្រីអូស្ត្រាលី ហើយបានស្វាគមន៍ចំពោះការផ្លាស់ប្តូរគោលនយោបាយរបស់អូស្រ្តាលី។

លោក Morrison ក៏បានប្រកាសផងដែរថា ប្រទេសអូស្ត្រាលីនឹងបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ដើម្បីទទួលស្គាល់អាជ្ញាធរប៉ាឡេស្ទីនថា ជាប្រធាននៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧៧ ហើយនឹង ពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលមានអាយុកាល៣ ឆ្នាំនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation