ពលរដ្ឋនៅក្នុងទីក្រុងហូបាត (Hobart) ប្រទេសអូស្ត្រាលីចាប់ផ្តើមធ្វើការបោសសម្អាតបន្ទាប់ពីមានជំនន់ទឹកភ្លៀង
| ព័ត៌មានអន្តរជាតិ
SHARE

ពលរដ្ឋនៅក្នុងទីក្រុងហូបាត (Hobart) ដែលស្ថិតនៅក្នុងរដ្ឋថាស់ម៉េនៀ (Tasmania) ភាគខាងត្បូងប្រទេសអូស្ត្រាលីបានចាប់ផ្តើមធ្វើការបោសសម្អាតនៅថ្ងៃសុក្រនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចផ្លូវកាលពីយប់ថ្ងៃព្រហស្បតិ៍។


ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអូស្ត្រាលីបានរាយការណ៍ថា ទឹកភ្លៀងដែលមានកម្ពស់ជាង១២០មីលីម៉ែត្របានវាយប្រហារទៅលើទីក្រុងធំបំផុតរបស់រដ្ឋថាស់ម៉េនៀ (Tasmania) ដែលនេះគឺជាការកើនឡើងទ្វេដងនៃកំណត់ត្រាមុនចំពោះការធ្លាក់ភ្លៀងប្រចាំថ្ងៃក្នុងខែឧសភានេះ។


រថយន្តជាច្រើនគ្រឿងត្រូវបានហូរប៉ើងនៅតាមផ្លូវសំខាន់ៗនៅក្នុងទីក្រុងហូបាត (Hobart) ខណៈដែលមនុស្សជាច្រើនក៏ត្រូវបានជម្លៀសចេញពីផ្ទះ និងកន្លែងអាជីវកម្មផងដែរ។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនអគ្គិសនីមួយបានរាយការណ៍ថា នៅព្រឹកថ្ងៃសុក្រនេះ ផ្ទះជាង១ម៉ឺន២ពាន់ខ្នងមិនមានអគ្គិសនីប្រើប្រាស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation