សម្តេចតេជោ ៖ ការងាររបស់ខ្ញុំពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់តាមទំព័រហ្វេសបុកនាព្រឹកព្រលឹមថ្ងៃអង្គារ៍នេះថា នាយប់ថ្ងៃទី១៦តុលា នេះ សម្តេចនឹងចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២ នៅប្រទេសបែលហ្សិក មុននឹងបន្តធ្វើ ទស្សនៈកិច្ចនៅប្រទេសតួកគី និងទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាដើម។


ជាមួយនឹងការបញ្ជាក់នូវបេសកកម្មក្រៅប្រទេស ៣ប្រទេសជាប់ៗគ្នានេះ សម្តេចតេជោហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាង ដូច្នេះថា «ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយដែលខ្ញុំមិនអាចបោះបង់ ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិត្សខ្មែរដែលកំពុងរស់នៅនិង រៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំ នៅទីនោះ។ ការងារយោធារកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយ វិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវអោយខ្ញុំ ធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចំរើនរបស់ជាតិយើង។»

សូមបញ្ជាក់ថា នាវេលាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨ សម្តេចនឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២ ហើយបន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្តេចនឹងធ្វើទស្សនៈកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលសម្តេចនឹង ត្រូវចេញពីប្រទេសតួកគី មក ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគំរោងចាកចេញ ពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ តុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៥ តុលា ដើម្បីដឹកនាំកិច្ចប្រជុំគណរដ្ឋមន្ត្រី ស្តីពីសេចក្តីពីការព្រាង ច្បាប់ថវិកាសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation