មន្រ្តីរាជការ និងពលរដ្ឋខេត្តក្រចេះប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ ថ្នាក់ដឹកនាំខេត្តក្រចេះមន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធគម្រប់ខួប៦ឆ្នាំ ព្រះករុណាសម្តេចព្រះបាទ នរោត្តម សីហនុ ដែលបាន ប្រព្រឹត្តទៅនៅសាលមហោស្រព នារសឿលថៃ្ងទី១៥ ខែតុលា ឆ្នាំ២០១៨។

បន្ទាប់ពីថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋរួចមក ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអានព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដែលក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាពិសេស នៅក្នុងព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តម និងធំធេង ក្នុងការទាមទារឯករាជ្យ ពេញលេញជូនជាតិមាតុភូមិ និងប្រជារាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់ព្រះអង្គបានទទួលនូវព្រះបរមនាមជា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាងចូលព្រះទីវង្គត់ នៅវេលាម៉ោង១និង ២០នាទីយប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យ មួយក្នុងទីក្រុង ប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងអ្នកចូលរួមបានអញ្ជើញ ព្រះសង្ឃ ដើម្បីធ្វើពិធីបង្សុកូលឧទិសកុសល ថ្វាយព្រះរាជ កុសលដល់ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ ៕

អត្ថបទ ៖ នាង ចាន់ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation