ឧទ្យានជាតិភ្នំភ្លើងដ៏ពេញនិយមនៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកនឹងត្រូវបិទជាសាធារណៈដោយសារតែមានការភ័យខ្លាចនៃការផ្ទុះភ្នំភ្លើងគីលួអ៊ែរ
| ព័ត៌មានអន្តរជាតិ
SHARE

ឧទ្យានជាតិភ្នំភ្លើងនៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកនឹងត្រូវបិទមិនឲ្យចូលទស្សនាដោយសារតែមានការកើនឡើងនូវហានិភ័យនៃការផ្ទុះភ្នំភ្លើងគីលួអ៊ែរ (Kilauea) ដ៏ល្បីល្បាញរបស់ឧទ្យាននោះ។
ដុំថ្ម និងកំទេចផេះអាចនឹងផ្លោងចេញពីមាត់ភ្នំភ្លើងគីលួអ៊ែរ (Kilauea) នេះក្នុងពេលឆាប់ៗដែលស្រដៀងទៅនឹងការផ្ទុះមួយដែលបានកើតឡើងកាលពីជិតមួយសតវត្សរ៍មុន។


ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃពុធថា ហានិភ័យនៃការផ្ទុះនៅមាត់ភ្នំភ្លើងនោះនឹងកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នៅពេលដែលម៉ាក់ម៉ាបានហូរចេញពីសងខាងភ្នំភ្លើងនោះឆ្ពោះទៅតំបន់ដែលបានចាប់ផ្តើមផ្ទុះកំអែភ្នំភ្លើងទៅលើតំបន់លំនៅដ្ឋានមួយកន្លែងកាលពីសប្តាហ៍មុន។
ការផ្ទុះនៅមាត់ភ្នំភ្លើងនោះក៏អាចនឹងបញ្ចេញនូវកំទេចផេះ, ចំហាយទឹក និងស្ពាន់ធ័រឌីអុកស៊ីតផងដែរ។


សូមរំលឹកថា ភ្នំភ្លើងគីលួអ៊ែរ (Kilauea) នេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់៣៦កន្លែង ហើយ ដែលរួមមានផ្ទះចំនួន២៦ខ្នង ចាប់តាំងពីវាបានចាប់ផ្តើមបញ្ចេញកំអែភ្នំភ្លើងកាលពីថ្ងៃសុក្រសប្តាហ៍មុនមក៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation