រំលឹកសុន្ទរកថា សម្តេចតេជោសែន ថ្លែងចំពោះមុខព្រះភក្រ្តព្រះមហាវីរក្សត្រ នាថ្ងៃទី៣០តុលាឆ្នាំ២០១១ ថ្ងៃចម្រើនព្រះជន្ម ៨៩ ឈានចូល ៩០ ព្រះវស្សា និងខួប២០ឆ្នាំនៃការយាងនិវត្តន៍មកកាន់មាតុភូមិរបស់ព្រះមរមរតនកោដ្ឋ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គស្ថាបត្យករសន្តិភាព និងវិបុលភាពនៅកម្ពុជា ធ្លាប់បាន ថ្លែងសន្ទរថា នៅចំពោះមុខព្រះភក្រ្ត ព្រះមហាវិរក្សត្រ នរោត្តម សីហនុ និងមហាជន នាថ្ងៃទី៣០ តុលា ឆ្នាំ២០១១ នាបរិវេណ ខាងមុខព្រះបរមរាជវាំងចតុមុខ ដោយសន្យាជាឱឡារិក ជាមួយនឹងជនរួមជាតិរបស់សម្តេចថា សម្តេចសុខចិត្តទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រោះសម្តេចនេះហើយ ដែលជាអ្នករៀបចំយុទ្ធសាស្រ្តដោយផ្ទាល់ នូវនយោបាយឈ្នះៗ ធ្វើឲ្យខ្មែរក្រហមរលំរលាយទាំងស្រុង ដោយនំាមកនូវសន្តិភាព បង្រួបង្រួមជាតិ និងឯកភាពទឹកដីកម្ពុជា។

នាឱកាសនោះដែរ សម្តេចតេជោ ថ្លែងរំលឹកអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដោយអះអាងជាឱឡារិកថា រដ្ឋាភិបាល នៃរដ្ឋកម្ពុជាបានខិតខំថែរក្សានូវអាយុជីវិត នូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីសអនុម័តនូវប្រការទាំងឡាយ នូវកិច្ចព្រម ព្រៀងនេះ ជាមួយកម្លាំងនយោបាយនានា និងសហគមន៍អន្តរជាតិ ធ្វើឲ្យការបោះឆ្នោតសកលឆ្នាំ១៩៩៣ ប្រកបដោយជោគជ័យ និងសុវត្ថិភាព។

ក្នុងឱកាសខាងលើនោះដែរ សម្តេចបានថ្លែងទូលថ្វាយកោតសរសើរ ដ៏ស្មោះសចំពោះ ព្រះរាជកិច្ចសម្តេចឱ នរោត្តម សីហនុ ក្នុងការដឹកនាំការងារបង្រួបបង្រួមជាតិ ដោយបញ្ជាក់ច្សាស់លាស់ និងម៉ឺងមាត់ថា ក្រោមព្រះរាជកិច្ចរបស់ព្រះរាជបិតាឯកភាពជាតិ បង្រួបបង្រួមជាតិ រាជរដ្ឋាភិបាល កម្ពុជា បានអនុវត្តនយោបាយឈ្នះៗប្រកបដោយជោគជ័យ និងការបង្រួបបង្រួមជាតិទាំងស្រុង គ្មានសង្គ្រាម គ្មានតំបន់អបគមន៍ ដែលជាសមិទ្ធផលមហាសាល កើតចេញពីកម្ពុជាខ្លួនឯង គ្មានការបង្គាប់បញ្ជាពីខាងក្រៅ។

សូមរំលឹកថា នាឱកាសនោះ សម្តេចព្រះនរោត្តមសីហនុ បានថ្លែងកោតសរសើរសម្តេចតេជោថា ជានាយករដ្ឋមន្រ្តីកម្ពុជា ដែល សមិទ្ធផលរបស់លោកដើម្បីជាតិមាតុភូមិ ប្រជារាស្រ្តយើងមានរាប់មិនអស់ ចេះតែលូតលាស់ជារហូតដល់មកដល់ពេលនេះ គ្មានឈប់ឈរ សូមកោតសរសើរសម្តេចតេជោ ដ៏ជ្រាលជ្រៅបំផុត៕ (អត្ថបទ៖ ខៀវ កូឡា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation