សម្តេចតេជោ បង្ហាញសារតាមហ្វេសប៊ុក ក្នុងឱកាសខួប៦ឆ្នាំ នៃការសោយទិវង្គត របស់ព្រះបរមរតនកោដ្ឋ
| ព័ត៌មានជាតិ
SHARE

តាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ បង្ហាញថា ខួប៦ឆ្នាំ នៃការរំលឹកគុណ និងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រកម្ពុជា។

សម្តេចតេជោ មានប្រសាសន៍បន្តថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាថ្ងៃគម្រប់ខួប ៦ឆ្នាំគត់ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

សម្តេចបញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ឋព្រះបរមសព ព្រះករុណាបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation