ស្ពានឈើ អំណោយរបស់សម្ដេចតេជោ ស្ថិតនៅក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

​ខេត្តកំពត៖ស្ពានឈើមួយកន្លែងស្ថិតនៅក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតបន្ទាប់ពីបានកសាងរួចរាល់ហើយជាស្ថាពរ ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានអោយដឹងថា៖ ស្ពាននេះសាងសង់ឡើងពីឈើ នៅលើទីតាំងស្ពានចាស់ដែលរងការបំផ្លាញដោយទឹកជំនន់កាលពីអំឡុងខែកក្កដាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះដែលមានប្រវែង៨០ម៉ែត្រទទឹង៣ម៉ែត្រអាចចរាចរដោយស្មើជើង ម៉ូតូ និងម៉ូតូសណ្ដោងរឺម៉ក រថយន្ដចាប់ពី១២កៅអីចុះនិងផ្ទុកទំនិញមិនអោយហួសលើសពី១តោន។


ស្ពាននេះត្រូវបានចំណាយថវិកា អស់សរុបចំនួន១៥០០០ដុល្លា និង៥លានរៀលជាអំណោយថវិកាដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់តាមរយៈឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត។


ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តបានចាត់ទុកស្ពានដែលទើបសាងសង់ថ្មីនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលរដ្ឋបាលខេត្តកំពតសម្រេចបានក្នុងចំណោមសមិទ្ធិផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន សម្រាប់បម្រើប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋទូទៅមិនថាក្នុងខេត្តឬក្រៅខេត្តឡើយ។


អភិបាលខេត្តកំពត បានបញ្ជាក់អោយដឹងដែរថា ស្ពាននេះគ្រាន់តែជាការជួយសម្រាល់ការលំបាកបណ្ណោះអាសន្នជាសាធារណៈនៅចំពោះមុខប៉ុណ្ណោះ ប៉ុន្តែកន្លងមករដ្ឋបាលខេត្តនិងក្រសួងអភិវឌ្ឍន៍ជនបទបានចុះពិនិត្យ និងបានដាក់ចូលក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយនៅចំពោះខាងមុខនេះ និងត្រូវសាងសង់ជាប្រភេទស្ពានបេតុង។


នៅក្នុងឱកាសនោះដែរឯកឧត្តម ជាវ តាយ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមរួមគ្នាជួយថែរក្សាសមិទ្ធផលស្ពានថ្មីនេះដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង៕(អត្ថបទ៖ ប៉ៃ សុឃីម )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation