ពលរដ្ឋរអ៊ូថា រ៉ឺម៉កយក្សដឹកឈើបង្កការរំខានពលរដ្ឋ តែមន្ត្រីជំនាញស្តាប់មិនលឺ មើលមិនឃើញ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ពលរដ្ឋខេត្តក្រចេះអះអាងថា រ៉ឺម៉ក់យក្សដឹកឈើដែលតែងតែរំខានដល់ការរស់នៅនិងការដេកពួនរបស់ពួកគាត់នោះ គឺជាកម្មសិទ្ធរបស់ពួកមន្ត្រីយោធានិងអាវុធហត្ថ ខេត្តក្រចេះ។


តាមការសាកសួរទៅកាន់អ្នកបើករ៉ឺម៉កបានឲ្យដឹងថា ឈើនិងរ៉ឹម៉កជាច្រើនគ្រឿងនេះ ជារបស់មន្ត្រីយោធាខេត្តក្រចេះ និងមន្ត្រីអាវុធហត្ថខេត្តម្នាក់ សុំគេដឹកដើម្បីទប់ទល់ជីវភាព។


ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវអែបមាត់ទន្លេ បានរអ៊ូរទាំថា រៀងរាល់យប់មិនបានដេកពួនទេ ដោយសាររំខានពីរ៉ឺម៉កដឹកឈើនិងឡានថ្លង់ដេកមិនលក់ ហើយមិនដែលឃើញមានសមត្ថកិច្ច ឬមន្ត្រីជំនាញបង្ក្រាប ឬហាមឃាត់នោះទេ ដោយសារអ្នកនោះ ដឹងថាមានខ្សែខ្នងគ្រាស់ណាស់ ជាពិសេសមន្ត្រីយោធា តែម្ដង ដែលជាអ្ន្រកស៊ីដុះស្លែ គ្មានខ្លាចនណា ។ ចំណែកមន្ត្រីអាវុធហត្ថខេត្តម្នាក់ ទៀតនោះគឺរកស៊ីដឹកដោយសុំគេរស់ ព្រោះខ្លួនជាមន្ត្រីក្រីក្រ គ្រាន់កាងឈរឈ្មោះសុំគេតែប៉ុណ្ណោះ។


បើយោងតាមប្រភពទូទៅ នៅក្នុងខេត្តក្រចេះ មន្ត្រីយោធាម្នាក់នេះមិនធម្មតាទេ មិនងាយមានអ្នកណាហ៊ានប៉ះឡើយ សូម្បីតែស្ថាប័នធំៗនៅក្នុងខេត្តនេះក៏ដោយចុះ។

ដោយឡែក មន្ទីរកសិកម្ម រដ្ឋបាលព្រៃឈើវិញ គឺមិនខ្វល់ ទោះរ៉ឺម៉កយក្សទាំងនោះ ឆ្លងកាត់ពីមុខទីតាំងរបដ់ខ្លួន ក៏មន្ត្រីទាំងនោះបានត្រឹមតែឈរមើលនិយាយជារួម ពលរដ្ឋខេត្តក្រចេះបោះពាក្យមួយឃ្លាយ៉ាងខ្លីថា ក្រុមបង្ក្រាបបទល្មើសព្រៃឈើមកកាន់តែច្រើន បទល្មើសកាន់តែសំបូរ៕(អត្ថបទ៖ នាង ចាន់ថា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation