អាជ្ញាធរខេត្តកោះកុងហៅបុរសចោលសំរាមក្នុងទឹកមកធ្វើកិច្ចសន្យា
| ព័ត៌មានជាតិ
SHARE

កោះកុង៖ បុរសម្នាក់ដែលបោះសំរាមចោលក្នុងព្រែកកោះយ៉ខេត្តកោះកុងបានសារភាពកំហុស និងសុំទោសជាសាធារណៈពីកំហុសឆ្គងរបស់ខ្លួន។

បុរសម្នាក់ដែលបានបោះសំរាមពីលើស្ពានចូលក្នុងព្រែកកោះយ៉កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយគឺមានឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាមនៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។


បុរសរូបនេះបានសារភាព និងទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត ក្រោយពីបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ានៅព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងអាជ្ញាធរស្រុក។


បុរសរូបនេះបានបញ្ជាក់ថា កាលដែលខ្លួនបោះសំរាមចោលខ្លះដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះត្រូវបោះសំរាមចោលខ្លះ។


លោកសាយ សារុត បានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តកំហុស និងថ្លែងទទួលស្គាល់កំហុសនេះ និងសន្យាថាមិនធ្វើដូច្នេះទៀតឡើយ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation