អភិបាលខេត្តកំពង់ចាមសំដែងការសោកស្តាយចំពោះផ្ទះរបស់ពលរដ្ឋ ដែលបានបាក់ស្រុតចុះ និងរងការខូចខាតដែលមិនអាចរស់នៅបានបន្តទៀត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ផ្ទះប្រជាពរដ្ឋ១ខ្នងសង់អំពីថ្មទំហំ៥X១០ម៉ែត្រដែលមានទីតាំងកៀកទៅនឹងស្ពានកោះប៉ែន ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមគឺបានបាក់ស្រុតចុះកាលពីថ្ងៃទី៨កន្លងទៅនេះ ខណៈពេលដែលម្ចាស់ផ្ទះបានលាន់លឺសំឡេងព្រឹបៗនៅផ្នែកខាងក្រោយនៅពេលលយប់ ហើយម្ចាស់ផ្ទះមានការសង្ស័យក៏ទៅពិនិត្យ និងរកឃើញថាមានការបាក់ស្រុតផ្ទះរបស់ខ្លួន លុះព្រឹកឡើងក៏បង្ករជាការភ្ញាក់ផ្អើលតែម្តង។


ទាក់ទៅនឹងបញ្ហានេះដែរនៅថ្ងៃទី១២តុលានេះក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាកខេត្តកំពង់ចាម បានដឹកនាំក្រុមការងារគ្រប់ជំនាញដើម្បីចុះទៅពិនិត្យនៅកន្លែងកើតហេតុដោយផ្ទាល់ ដោយបានសម្តែងនូវការសោកស្តាយ ចំពោះផ្ទះប្រជាពលរដ្ឋដែលបានស្រុតនៅជាប់មាត់ច្រាំទន្លេក្បែរស្ពានកោះប៉ែន ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។


បើតាមក្រុមជំនាញដែលបានចុះពិនិត្យទៅលើសំណង់ផ្ទះរងការខូចខាតខាងលើគឺរកឃើញថាទី១ពេលសង់ផ្ទះមិនបានសុំច្បាប់សាងសង់ត្រឹមត្រូវសាងសង់អ្វីទេ ទី២ការសាងសង់ក៏គ្មានបច្ចេកទេស ឬការបុកគ្រឹះរឹងមាំត្រឹមត្រូវដែរ ហើយនៅពេលទឹកទន្លេស្រក ក៏មានស្រុតដីក្រោមផ្ទះ ប្រេះជញ្ជាំង បែកបាក់ការ៉ូបាត រីឯផ្ទះអ្នកជិតខាង មិនទាន់ឃើញមានការបាក់ស្រុតនោះទេ ដោយច្រាំងទន្លេក៏មិនមានបាក់ដីដែរ ម៉្យាងទៀតផ្ទះនេះគឺទើបតែសាងសង់ជិតរួចប៉ុណ្ណោះ ជាហេតុធ្វើម្ចាស់ផ្ទះត្រូវខាតបង់យ៉ាងច្រើន និងមិនអាចរស់នៅទៀតបានទេ។


បន្ទាប់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានចុះពិនិត្យផ្ទះស្រុតនៅជាប់មាត់ច្រាំទន្លេរួចមក ឯកឧត្តម និងក្រុមជំនាញបានបន្តអញ្ជើញទៅពិនិត្យ មើលច្រាំងទន្លេនៅសួនមាត់ទន្លេមុខក្រុងកំពង់ចាម ដែលកំពុងរងការខូចខាត ក្រោយពេលទឹកទន្លេមេគង្គបានស្រកចុះយ៉ាងគំហុក ដោយក្នុងនោះឯកឧត្តមអភិបាលខេត្តបានចាត់មន្ត្រីជំនាញអោយសិក្សាដាក់ផែនការជួសជុលឡើងវិញជាបន្ទាន់នៅពេលខាងមុខ។


គួរបញ្ជាក់ថាណៅក្នុងអំឡុងពេលទឹកទន្លេមេគង្គបានឡើង និងស្រុកចុះយ៉ាងកំហុកជាបន្តបន្ទាប់មកត្រឹមកំពស់ជាង៩ម៉ែត្រនាពេលនេះបានធ្វើឲ្យច្រាំងទន្លេប្រវែងប្រមាណ១១.៩៥៧ម៉ែត្របានបាក់ស្រុតចុះ៕អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation