រដ្ឋមន្ត្រី ៣ក្រសួង រួមគ្នាដោះស្រាយបញ្ហាបរិស្ថានតំបន់ឆ្នេរខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អបដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក អាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងរៀបចំគម្រោងធ្វើប្រព័ន្ធចម្រោះទឹកកង្វក់ ស្ថានីយចម្រោះទឹកកង្វក់ និងស្ថានីយបូបបង្វែរទឹកកង្វក់កុំឱ្យហូរចាក់ចូលសមុទ្រក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

ជាលទ្ធផល ១.បានស្ដារស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ចំនួន ១៦ហិកតា នៅតំបន់ឆ្នេរអូរឈើទាល ២.រៀបចំអាងស្ដុក ស្ថានីយបូមទឹកកង្វក់ នៅចំណុចអូរចំណា អូរឆ្នេរ៧ជាន់ និងស្ដារនៅតាមតំបន់មាត់សមុទ្របន្ថែមទៀត និង ៣. រៀបចំធ្វើអាងចម្រោះទឹកកង្វក់តាមអូរ ដោយចាប់ផ្ដើមដំបូងពីអូរម៉ារីយូ។


ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសផ្តល់រថយន្តសម្រាប់សំអាតឆ្នេរចំនួនពីរគ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ទុកសម្រាប់សំអាតឆ្នេរនៅក្នុងខេត្តព្រះសីហនុ។


បើតាមឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកបានផ្តល់ប្រឹក្សាយោបល់លើការទិញម៉ាស៊ីនសំអាតឆ្នេរ បានគូសបញ្ជាក់ថា ម៉ាស៊ីនសំអាតឆ្នេរនេះ នឹងបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ ហើយមិនមែនទិញតែពីរគ្រឿង គឺទិញចំនួន៣គ្រឿង ដោយពីរគ្រឿងទុកប្រើក្នុងខេត្តព្រះសីហនុ និងមួយគ្រឿងទៀតទុកប្រើនៅក្នុងខេត្តកំពត និងខេត្តកែប។

ការសម្រេចផ្តល់រថយន្តសម្រាប់សំអាតឆ្នេរនេះ បានធ្វើឡើងក្រោយពេលដែលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្មែរនៅខេត្តព្រះសីហនុ តែងតែមានសំណាត់សំរាម និងសំណល់ផ្សេងៗបោកបក់ពីកណ្តាលសមុទ្រមកទើនៅលើឆ្នេរ។ ជាពិសេសមួយរយៈពេលចុងក្រោយនេះមានសំណាត់កំប្លោកជាច្រើនដែលរសាត់ពីប្រទេសវៀតណាមមកទើលើឆ្នេរសមុទ្រនាំឲ្យប៉ះពាល់ដល់សម្រស់របស់ឆ្នេរ។

តាមរយៈរថយន្តសំអាតឆ្នេររបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងជួយសម្រួលដល់ការងារសំអាតឆ្នេររបស់អាជ្ញាធរខេត្ត ហើយក៏ជាការរួមចំណែកជួយថែរក្សាសម្រស់ឆ្នេរដ៏ស្រស់ស្អាតរបស់ខ្មែរផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation