ស្ត្រីដឹកឈើម្នាក់ ជិះម៉ូតូគេចពីសមត្ថកិច្ច រអិលដួល ត្រូវឈើសង្កត់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម!
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ស្រ្តីរកស៊ីដឹកឈើម្នាក់ រអិលដួល ត្រូវឈើសង្កត់បែកលលារក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈពេលដែលជិះម៉ូតូដឹកឈើកកោះ១ដុំ វាងរត់គេចពីគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងដើរល្បាតតាមដងផ្លូវ ហេតុការកើតឡើង នៅចំណុចចំការកៅស៊ូជិតក្រុមហ៊ុនប៊ិញហ្វឿក១ ស្ថិតនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វេលាម៉ោង៧នឹង០០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។


យោងតាមសេចក្តីរាយការបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ន តូច ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ចំណុច១០២ ភូមិដូង ឃុំឃ្យិម ស្រុកស្នួល ខេត្តក្រចេះ មានប្តីឈ្មោះ សោម ជា អាយុ៣៩ឆ្នាំ និងមានកូន ៥នាក់ ស្រី២នាក់ផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ច និងមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យភ្លាមៗ ហើយបានធ្វើកោសល្យវិច្ច័យ ឃើញថា ស្រ្តីខាងលើពិតជាស្លាប់ ដោយសារដួលម៉ូតូ ត្រូវឈើ សង្កត់លើបែកលលារក្បាលធ្លាយខួរស្លាប់ពិតប្រាកដមែន។ក្រោយពេលពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។


សូមបញ្ជាក់ថា ករណីដួលម៉ូតូត្រូវឈើសង្កត់ពីលើស្លាប់នេះ មិនមែនជាលើកទីមួយទេ វាកើតឡើងច្រើនដងមកហើយ នៅខេត្តមណ្ឌលគិរី ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គួរតែបញ្ឍប់នូវរបរដឹកឈើនេះទៀតទៅ ព្រោះវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ រហូតដល់បាត់បង់ជីវិត ដូចករណីខាងលើនេះស្រាប់៕(អត្ថបទ៖នាង ចាន់ថា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation