ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តរតនគិរីមានការកើនឡើងជាងឆ្នាំកន្លងទៅក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE


រតនគិរី៖ បើប្រៀបធៀបនិងឆ្នាំ ២០១៧ រយៈពេលកាន់បិណ្ឌទី០១ ដល់បិណ្ឌទី ១៥ ឃើញថាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួន ៧ លើកនេះបើតាមការលើកឡើងរបស់លោកវិរៈសេនីយ៍ ឈិន ថេន នាយរងការិយាល័យស្ដីទី នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនាល្ងាចថ្ងៃ២កើត ខែ អស្សុជ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ គ.ស ២១៨ ត្រូវនិងថ្ងៃទី ១២ ខែ តុលាឆ្នាំ២០១៨ លោកនាយការិយាល័យបន្តថាគ្រោះថ្នាក់ចរាចរណ៍គិតចាប់ពីបិណ្ឌ ទី ០១ រោចដល់បិណ្ឌទី ១៥ រោច កើតឡើងចំនួន ១០ លើកស្មើនិង ០៥ ករណីក្នុងនោះ៖
- កើតឡើងចំនួន ០៤ លើក
- កើតឡើងពេលថ្ងៃចំនួន ០៦ លើក
លោកបញ្ជាក់ថា៖កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាងឆ្នាំមុនគឺបណ្ដាលមកពីខេត្តរតនគិរីយើងនេះជាខេត្តមួយនៅតំបន់ដាច់ស្រយាលជាងគេក្នុងចំណោមរាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាហើយក៏ជាខេត្តមួយដែលសម្បូទៅដោយបងប្អូនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេផងដែររីឯការយល់ដឹងរបស់បងប្អូនជនជាតិដើមភាគចិចក៏នៅមានកម្រិត។


លោកបន្តថា៖ការគ្រោះថ្នាក់ចរាចរណ៍នេះកើនឡើងច្រើនជាងគេទៅលើបងប្អូនជនជាតិដើមភាគតិចព្រោះថាពួកគាត់ឲ្យតែរដូវបុណ្យទានតែងតែសែនប្រេនហើយផឹកស៊ីស្រវឹងចេញដើលេងនៅពេលយប់។


ទាក់ទិននិងករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងនេះដែរលោកនាយការិយាល័យក៏បានសំណូមពរទាំងមូលទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីសូមចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាធ្វើដំណើរដោយមានការយោគយល់អធ្យាស្រ័យមិនថាប្រកាន់ស្ដាំឬមិនប្រកាន់នោះឡើយការយោគយល់នេះវាជាកត្តាមួយឲ្យជៀសផុតពីគ្រោះថ្នាក់នៅពេលដែលបើកបរ។ជាពិសេសសូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមមើលសៀវភៅលិខិតប័ណ្ណច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នានិងតាមការណែនាំរបស់មន្ត្រីនៅតាមមូលដ្ឋានដែលគាត់ចុះផ្សព្វផ្សាយសូមឲ្យបងប្អូនយើងយកចិត្តទុក្ខដាក់ជៀសវាងកុំឲ្យគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងបន្តទៅទៀត៕ (ប៉េស សារី CNC)


 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation