ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ដែលចេញពីតំបន់ហ្គាហ្សាចូលទៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានរកឃើញនិងបំផ្លាញចោល
| ព័ត៌មានអន្តរជាតិ
SHARE

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញនិងបំផ្លាញរូងក្រោមដីមួយកន្លែង របស់ហាម៉ាស ដែលក្រុមនេះបានជីកចេញពីតំបន់ហ្គាហ្សាចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបញ្ជាក់ថា នេះជាផ្លូវរូងក្រោដី ទី១៥ ហើយ ដែលត្រូវបានរកឃើញបើគិតតាំងពីឆ្នាំមុន ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកវរសេនីយ៍ឯក Jonathan Conricus បាននិយាយថា ផ្លូវរូងក្រោមដីមានប្រវែងប្រហែល ១ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីតំបន់ខាន់យូនីស ភាគខាងត្បូងហ្គាហ្សា ដែលចូលក្នុងទឹកដីអ៊ីស្រាអែលប្រវែង២០០ម៉ែត្រ។ អ៊ីស្រាអែលបានដាក់អាទិភាពខ្ពស់លើការលុបបំបាត់ផ្លូវរូងក្រោមដីចាប់តាំងពីក្រុមប្រឆាំងហាម៉ាស់បានឈ្លានពានចូលទឹកដី អ៊ីស្រាអែល នៅអំឡុងសង្គ្រាមឆ្នាំ២០១៤ ដែលពេលនោះ ក្រុមហាម៉ាស់បានចូលមកអ៊ីស្រាអែលតាមរូងក្រោមដីហើយ បើកការវាយប្រហារមួយដោយបានសម្លាប់ទាហាន៥ នាក់និងបង្ករការភ័យរន្ធត់យ៉ាងខ្លាំងដល់ប្រជាជនអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមកអ៊ីស្រាអ៊ែល បានចាប់ផ្តើមបង្កើតយុទ្ធនាការលុបបំបាត់ រូងក្រោមដី ដោយដាក់ពង្រាយប្រពន្ធ័បច្ចេកវិទ្យា ទំនើប ដែលជួយឱ្យវារកឃើញផ្លូវរូងក្នុងដីកាន់តែលឿន។


អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា យោធាបានតាមដានផ្លូវរូងក្រោមដីថ្មីបំផុតអស់រយៈពេលជាច្រើនខែមកហើយ។

ជុំវិញការប្រកាសពីការរកឃើញនិងការបំផ្លាញផ្លូវរូងក្រោមដីរបស់យោធាអ៊ីស្រាអែលនេះ មិនទាន់ឃើញមានការ ឆ្លើយតបនិង ការ អត្ថាធិប្បាយណាមួយនៅឡើយទេពីសំណាក់ក្រុមហាម៉ាស់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation