មនុស្ស១១នាក់បានបាត់បង់ជីវិតដោយសារការរអិលបាក់ដីនៅតំបន់ទីក្រុងភាគកណ្តាលប្រទេសកូឡុំប៊ី
| ព័ត៌មានអន្តរជាតិ
SHARE

កូឡុំប៊ី៖ ភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការរអិលបាក់ដី បណ្តាលមកពី ភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្ស១១នាក់ ដែលក្នុងនោះរាប់បញ្ចូលទាំងកូនក្មេង៤នាក់ផងដែរនៅ ក្នុងទីក្រុង Marquetalia ភាគកណ្តាលនៃប្រទេសកូឡុំប៊ី។

ទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយសម្រាប់ខេត្ត Caldas ត្រូវបានបង្ហោះនៅលើ Twitter ថា ការរអិលបាក់ដីដែលបានកើតឡើង នៅវេលាម៉ោង ២ និង ៣០ នាទីព្រឹក បានវាយប្រហារផ្ទះជាច្រើនខ្នង និងធ្វើឱ្យមនុស្ស៤ នាក់រងរបួសផងដែរ ។


ភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារតែភ្លៀងខ្លាំងនៅតែបន្តដែលប៉ះពាល់ដល់ប្រតិបត្តិការសង្គ្រោះ។


គ្រោះធម្មជាតិរអិលបាក់ដីកើតឡើងជាទូទៅនៅតំបន់ភ្នំនៃប្រទេសកូឡុំប៊ី ជាពិសេសនៅក្នុងរដូវវស្សា ហើយតំបន់ដែលរងគ្រោះ គឺភាគច្រើនសំបូរទៅដោយលំនៅដ្ឋានអាណាធិបតេ្យដែលត្រូវបានសាងសង់នៅលើភ្នំដេសាន ដែលព្រៃឈើនៅលើភ្នំនោះ ត្រូវបានកាប់បំផ្លាញ។


មនុស្សប្រមាណ ៣០០នាក់ត្រូវបានសម្លាប់នៅក្នុងការរអិលបាក់ដីដ៏ធំមួយនៅទីក្រុង Mocoa ភាគខាងត្បូងកាលពីឆ្នាំមុន។ រដ្ឋាភិបាលបាននិយាយថា ប្រជាជនកូឡុំប៊ីរាប់លាននាក់អាចប្រឈមនឹងហានិភ័យដោយសារគ្រោះធម្មជាតិ ដូចជាការបាក់ដីនិងទឹកជំនន់ជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation