អបអរសាទរ ! អង្ករកម្ពុជាបន្តឈ្នះពានរង្វាន់ជាអង្ករល្អបំផុតរបស់ពិភពលោក
| ព័ត៌មានជាតិ
SHARE

វៀតណាម៖ អង្ករល្អលេខមួយរបស់កម្ពុជាម៉ាក(ម្លិះអង្គរ) បានឈ្នះពាន្តរង្វាន់អង្ករល្អជាងគេលើពិភពលោកជាលើកទី៤ ដែលប្រារព្ធ ធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម។ នេះបើតាម លោក កាន់ គន្ធី នាយករងរបស់ក្រុមហ៊ុន AMRU Rice ដែលបានទៅចូលរួមសន្និសីទស្រូវអង្ករនៅទីក្រុងហាយណូយ ប្រទេសវៀតណាម។


មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា សហព័ន្ធស្រូវអង្ករកម្ពុជាបាននាំយកអង្ករចំនួនពីរសំណាក ប្រភេទពូជផ្ការដួល សម្រាប់ការប្រកួតប្រជែងឆ្នាំ២០១៨នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំការប្រកួតអង្ករដែលមានគុណភាពល្អជាងគេ ប្រចាំឆ្នាំ២០១៨ តាមប្រភេទ អង្ករស អង្ករក្រអូប និងអង្ករក្រអូបប្រណីត កាលពីថ្ងៃទី ៦ខែតុលា ឆ្នាំ ២០១៨នេះ។
ការប្រកួតនេះត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមវាយតម្លៃពី គណៈកម្មការ ដែលមានសមាសភាពចូលរួមពីចុងភៅនៃសហព័ន្ធចុងភៅកម្ពុជា តំណាងក្រុមហ៊ុនត្រួតពិនិត្យគុណភាព (CCIC, OMIC) តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។
ការប្រកួតនេះ មានការដាក់សំណាកអង្ករចូលរួមប្រកួតពីវិទ្យាស្ថានCARDI និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាសហគមន៍កសិកម្ម រោងម៉ាស៊ីន កិនស្រូវ និងអ្នកនាំចេញ ចំនួន២២ និងមានសំណាកអង្ករសរុបចំនួន ២៨។
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10 (10th World Rice Conference) រៀបចំដោយ The Rice Trader ចាប់ពីថ្ងៃទី10-12 ខែតុលា ឆ្នាំ2018 នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។


ក្នុងឱកាសនេះឯកឧត្តមប្រធានសហព័ន្ធបានធ្វើបទបង្ហាញដោយលើកយកប្រធានបទស្តីពី "Cambodia's Key Export Origin in Focus" មកបង្ហាញជូនដល់អង្គសន្និសីទ ដោយបានសង្កត់ធ្ងន់លើការនាំចេញអង្ករកម្ពុជា ដោយផ្តោតលើអង្ករដែលមានគុណភាព ប្រណីត ការធ្វើពិពិធកម្មនិងការពង្រីកទីផ្សារ ការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករ និងការឈានទៅការធ្វើការចុះ ម៉ាកសញ្ញាសំគាល់ភូមិសាស្ត្រ (GI) នៅតំបន់ជុំវិញបឹងទន្លេសាប ដែលមានលក្ខណ:ភូមិសាស្ត្រពិសេស និងមានប្រពៃណី ដាំដុះស្រូវដែលមានគុណភាពដ៏យូរលង់ណាស់មកហើយ។
ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានយកអង្ករកម្ពុជា ដើម្បីផ្សព្វផ្សាយគុណភាពអង្ករកម្ពុជាដល់ពាណិជ្ជករ អន្តរជាតិដែលបានចូលរួមក្នុងសន្និសីទ និងចូលរួមការប្រកួតអង្ករល្អជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៨ផងដែរ៕(អត្ថបទ រ៉ាន់ រើយ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation