សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍
| ព័ត៌មានជាតិ
SHARE

បាលី៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញ ទៅបំពេញ ទស្សនិកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។


សម្តេចតេជោហ៊ុនសែន បានបញ្ជាក់នៅលើទំព័រហ្វេសបុកនៅមុននេះបន្តិចយ៉ាងដូច្នេះថា «ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ប្រទេសនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក៕»


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation