សម្រស់ធម្មជាតិខេត្តមណ្ឌលគិរីទាក់ទាញភ្ញៀវទេសចរមកលំហែកាយជាង១ម៉ឺននាក់
| ព័ត៌មានជាតិ
SHARE

មណ្ឌលគីរី៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែតុលាសង្កេតឃេីញថា ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តមណ្ឌលគិរីមានការកេីនឡេីងយ៉ាងច្រេីនកុះករ ដោយសារតែខេត្តភូមិភាគឦសានមួយនេះ មានផ្លូវថ្នល់យ៉ាងល្អប្រសេីរតភ្ជាប់ពីខេត្តក្រចេះ ដែលជាភាពងាយស្រួលមួយដល់ការធ្វេីដំណេីរ ណាមួយខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដូចជា ភ្នំដោះក្រមុំ សមុទ្រឈេី ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃឈើ និង ភ្នំតូច ធំ ជាច្រើន ជាពិសេស ទឹកជ្រោះប៊ូស្រា ដែលជាកន្លែងភ្ញៀវទេសចររំពឹងចង់ទៅកម្សាន្តជាងគេ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំនេះ មានភ្ញៀវទេសចរសរុបប្រមាណចំនួន ១១.៣៤៦ នាក់ ក្នុងនោះទេសចរជាតិប្រមាណ ១១.១១៣នាក់ ទេសចរអន្តជាតិ ប្រមាណ ២៣២នាក់ បេីធៀបនឹងឆ្នាំ២០១៧សរុបប្រមាណ ៨.៧០០នាក់ ក្នុងនោះទសចរជាតិសរុបប្រមាណ ៨.៤៨៥នាក់ ទេសចរអន្តជាតិ ២១៥នាក់ កេីនសរុប ៣០.៤១% ដែលភ្ញៀវជាតិកេីនសរុប ៣០.៩៨% និងទេសចរអន្តជាតិកេីន ៧.90%៕
(អត្ថបទ៖ នាង ចាន់ថា,  រូបភាព៖ ប៊ុត សុភក្ត្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation