សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើដំណើរលើយន្តហោះរយៈពេល១០ម៉ោង ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជាពីទីក្រុងតូក្យូ ប្រទេសជប៉ុនអញ្ជើញបន្តចូលរួម វេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៤ថ្ងៃរួចមក ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅព្រឹកថ្ងៃទី១០តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរបន្តអញ្ជើញចូលរួម វេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី១០ដល់ថ្ងៃទី១២តុលា។ នៅអាកាសយានដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជារួមមាន ឯកឧត្តម ស៊ុយស៊ុយគី ណូរីកាស៊ុ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ឯកឧត្តម ហូរី ណូឈិះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ ១០ម៉ោងរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់ដែនដីលំហែកាយកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៧និង២០នាទី ម៉ោងនៅប្រទេសឥណ្ឌូណេស៊ី ត្រូវនឹងម៉ោង១៦និង២០នាទី ម៉ោង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាទីដែលបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន អញ្ជើញចូលរួមវេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធនៅថ្ងៃទី១១-១២តុលាស្អែក។ នៅអាកាសយានដ្ឋានអន្តរជាតិង៉ូរ៉ារ៉ៃ កោះលំហែកាយបាលី សាធារណរដ្ឋឥណ្ឌណេស៊ី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តម រ៉ូដាតារា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យាឥណ្ឌូណេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូណេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីជាច្រើនរូប។ សូមបញ្ជាក់ថា នៅកោះលំហែកាយបាលី ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញធ្វើបទអន្តរាគមន៍ចំនួន២ ក្នុងនោះទី១ ថ្លែងក្នុងវេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងទី២ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation