ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសំអាតទឹកលូប្រទេសជប៉ុនបានជំរាបសម្តេចតេជោថា មជ្ឈមណ្ឌលកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងប្រទេសកម្ពុជា ក្នុងការនាំយកនូវបច្ចេកវិទ្យា ដ៏ទំនើបនេះ ទៅកាន់ប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវ នៅទីក្រុង តូក្យូ ប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃទី៧តុលានេះ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើតំបន់ និងមជ្ឈមណ្ឌលសំខាន់ៗចំនួន ក្នុងទីក្រុងតូក្យូ និងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ក្នុងនោះទី១ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូអញ្ជើញទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ ទី២អញ្ជើញទស្សនាកំពង់ផែកុងតឺន័រអន្តរជាតិយូកូហាម៉ា និងទី៣អញ្ជើញ ទស្សនាគម្រោងអភិវឌ្ឍតំបន់មីណាតូមីរ៉ាយ ទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។

នៅមជ្ឈមណ្ឌលសំអាត ទឹកលូ ក្នុងទីក្រុងតូក្យូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការ ធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលសំអាតទឹកលូ។ សម្តេចតេជោនិងគណះប្រតិភូ បានតាមដានស្តាប់យកចយកចិត្តទុកដាក់ ពីការធ្វើបទបង្ហាញពីសំ ណាក់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ស្តីពីគម្រោងនៃការផលិតទឹកស្អាតក្នុងទីក្រុងតូក្យូ ពិសេសការធ្វើ ប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់បម្រើឲ្យសេចក្តីត្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូ។ ជាមួយនិងការធ្វើបទបង្ហាញនោះដែរ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលក៏បានជំរាបជូនសម្តេចតេជោដែរថា មជ្ឈមណ្ឌលកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងប្រទេសកម្ពុជា ក្នុងការនាំយកនូវបច្ចេកវិទ្យា ដ៏ទំនើបនេះ ទៅកាន់ប្រទេសកម្ពុជា ដើម្បីធ្វើប្រព្រឹត្តកម្មទឹកកខ្វក់មួយចំនួន ដើម្បីមប្រើឲ្យសេចក្តី ត្រូវការនិងការប្រើប្រាស់របស់ប្រជាជនកម្ពុជា ពិសេសការកាត់បន្ថយលើហានិភ័យនៃសុខភាព របស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ទីក្រុងយូកូហាម៉ា នៃខេត្តកាណាហ្កាវ៉ា ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនលំដាប់ទី២ របស់ប្រទេសជប៉ុន ដោយមានប្រជាជនរស់នៅចំនួនជាង៣លាន៧សែននាក់ ដែលស្ថិតនៅភាគខាងត្បូង ចម្ងាយប្រមាណ៤៥គីឡូមែត្រ ពីទីក្រុងតូក្យូ ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ នៃមហាសមុទ្រប៉ាស៊ីហ្វីក។ ទីក្រុងនេះគឺជាទីក្រុងកំពង់ផែនរបស់ប្រទេសជប៉ុនដំបូងគេបង្អស់ ដែលបានបើកចំហរ សម្រាប់ពាណិជ្ជកម្មក្រៅប្រទេស នៅឆ្នាំ១៨៥៩ ហើយបច្ចុប្បន្នឈរនៅលំដាប់ទី៣១ ដែលតភ្ជាប់ជាមួយប្រទេសនិងតំបន់ជាង៦០ ជាពិសេសជាមួយសហរដ្ឋអាមេរិក ចិន អាស៊ីអាគ្នេយ៍ និងមជ្ឈឹមបូព៌ា។

ជាមណ្ឌលបោះឆ្នោតរបស់ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន បច្ចុប្បន្នទីក្រុងយូកូហាម៉ា មានឆាយណាថោនធំ និងស្រស់ស្អាតជាងគេ។ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ទីក្រុងយូកូហាម៉ា មានដូចជាការដឹកជញ្ជូនតាមផ្លូវទឹក ជីវបច្ចេកវិទ្យា ឧស្សាហកម្មអេឡិចត្រូនិក កាស៊ីណូ ទេសចរណ៍ រោងចក្រផលិតសំបករថយន្តយូកូហាម៉ា។ សម្ព័ន្ធមេត្រីភាពជាមួយកម្ពុជា ខេត្តកាណាហ្កាវ៉ា បានចុះសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅប្រទេសជប៉ុន។

យូកូហាម៉ា គឺជាទីក្រុងក្តីសុបិន្តសម្រាប់ប្រជាជនជប៉ុនទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួន ដែលមានមោទនភាពក្នុងការរស់នៅ ពីព្រោះវាមិនគ្រាន់តែល្បីល្បាញថា ជាទីក្រុងទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាទីក្រុងអាជីវកម្ម និងវប្បធម៌ផងដែរ។ សហគ្រាសបរទេសជាច្រើន បានបង្កើតសាខារបស់ខ្លួននៅទីក្រុងនេះ ដោយទាញយកផលប្រយោជន៍ពេញលេញ ពីកំពង់ផែយូកូហាម៉ា ដែលជាកំពង់ផែអន្តរជាតិ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation