ការដាក់កម្មវិធីទម្លាប់ល្អទាំង៧ក្នុងកម្មវិធីសិក្សាជាការបណ្តុះបណ្តាលផ្នត់គំនិតវិជ្ជមានរបស់កុមារ និងយុវជន 
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ : នេះជាការលើកឡើងរបស់លោកស្រី ស៊ិន សុខា អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ស្ពឺ គ្រាដែលលោកស្រីចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្តល់សិទ្ធិប្រើប្រាស់កម្មវិធីទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ដល់សាលាអន្តរជាតិញ៉ូថោន ។


លោកស្រីបន្តថា ទម្លាប់ល្អទាំង៧ ដែលបានដាក់ចូលកម្មវិធីសិក្សារួមគ្នារវាងសាលាញ៉ូថោន និងក្រុមហ៊ុនវេសឡាញន៍ អេឌូខេសិន គ្រុប ខូអិលធីឌី ជាមធ្យោបាយមួយដ៏ល្អនិងមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលផ្នត់គំនិតវិជ្ជមានរបស់កុមារ និងយុវជន ពោលគឺអោយពួកគេក្លាយជាពលរដ្ឋឆ្នើម ចេះត្រេះរិៈពិចារណា មានភាពក្លាហាន ទំនាក់ទំនងល្អ និងចេះរស់នៅក្នុងសង្គម ប្រកបដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិគ្នាទៅវិញទៅមក ។


ក្នុងនោះការបណ្តុះបណ្តាល នូវ ទម្លាប់ ល្អ ទាំង ប្រាំពីរ (The 7 Habits) តាមរយៈ The Leader In Me Process ដែលជា កម្មវិធី មួយ ទទួល សិទ្ធ ផ្តាច់មុខ ពី សហរដ្ឋអាមេរិក តាម រយៈ ក្រុមហ៊ុន Franklin Covey,Education ដល់ សិស្សានុសិស្ស នៅសាលាញ៉ូថោន ផងដែរ ។ 


លោក ប៉ិច បូ ឡែ ន ប្រធាន នាយក ប្រតិបត្តិ វេស ឡាញ អេ ឌ្យូ ខេ សិន គ្រុប បាន មានប្រសាសន៍ថា Franklin Covey ជា ក្រុមហ៊ុន ដែល ត្រូវបាន បង្កើតឡើង ដោយ លោក Stephen Covey អ្នកនិពន្ធ សៀវភៅ “7 Habits of Highly effective people”( ទម្លាប់ ល្អ ទាំង ៧ សម្រាប់ មនុស្ស ឆ្នើម ) ដែល ល្បីល្បាញ បំផុត នៅក្នុង ពិភពលោក ។ ជាង ១០ ឆ្នាំមុន គាត់ និង ក្រុមការងារ បាន បង្កើត ក ម្ម វិធី សិក្សា The Leader in Me(TLIM) ឡើង ដើម្បី ធានា ឱ្យបាន ថា កូនចៅ ជំនាន់ ក្រោយ ទាំងអស់ មាន សមត្ថភាព គ្រប់គ្រាន់ សម្រាប់ សតវត្ស ទី ២១ នេះ ។ កម្មវិធីសិក្សា The Leader in Me ផ្តល់ ការផ្លាស់ប្តូ រទាំង សាលារៀន បុគ្គលិក សិស្សានុសិស្ស និង អាណាព្យាបាល ឱ្យ ឆ្ពោះទៅ ការរីកចំរើន ជារួម ។


កម្មវិធីសិក្សា The Leader in Me ត្រូវបាន សរសេរ ឡើង ដោយ ការដាក់បញ្ចូល ទម្លាប់ ល្អ ទាំង ៧ ចូលក្នុង កម្មវិធីសិក្សា របស់ សាលា ។ កម្មវិធីសិក្សា នេះ មាន និតិ វិធី មួយ ដែល ហៅថា “ ឃើញ - ធ្វើ - ទទួល ” ។ “ ឃើញ ” មានន័យថា មើល អ្វីៗ ក្នុង ផ្លូវ ផ្សេងៗ ទៀត រីឯ “ ធ្វើ ” មានន័យ អនុវត្ត ឱ្យមាន ប្រសិទ្ធភាព និង “ ទទួល ” មានន័យថា ទទួលបាន នូវ លទ្ធផល ដែល ថ្មី ពី ការអនុវត្ត ។


លោកចាន់ សុផល នាយប្រតិបត្តិនៃសាលាញ៉ូថោនបានអោយដឹងថា ថ្នាក់ដឹកនាំសាលាយល់ឃើញ របស់ ក ម្ម វិធី សិក្សា The Leader in Me ផ្តោតទៅលើ ១. អ្នកណា ក៏ អាច ធ្វើជា អ្នកដឹកនាំ បានដែរ ។ ២. ការផ្លាស់ប្តូរ ចាប់ផ្តើម ពី ខ្លួន យើង ផ្ទាល់ ។ ៣. មនុស្ស គ្រប់គ្នា មាន ទេពកោសល្យ រៀងៗ ខ្លួន ,៤. អ្នក អប់រំ ផ្តល់ លទ្ធភាព ឱ្យ សិស្ស ដឹង ការសិក្សា របស់គេ ដោយ ខ្លួនឯង និង ៥. អភិវឌ្ឍ មនុស្ស គ្រប់ វិស័យ ទាំងអស់ ។


កម្មវិធីសិក្សា នេះ នឹង ជួយ ឱ្យ កុមារ មាន ភាពម្ចាស់ការ លើ ខ្លួនឯង ចេះ កំណត់ គោលដៅ វាសនា ឱ្យ ខ្លួនឯង ចេះ ដាក់ ឥទ្ធិ ភាព ក្នុង ជីវិត រស់នៅ ប្រចាំថ្ងៃ របស់ ពួកគេ គិត បែប ឈ្នះ - ឈ្នះ យល់ និង គោរព ការយល់ឃើញ របស់ អ្នកដទៃ ចេះ ធ្វើការ ជា ក្រុម និង ចេះ រៀបចំ ឱ្យមាន តុល្យភាព ក្នុងការ សិក្សា ការងារ និង ការលេង របស់ ពួកគេ ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation