ព្រះមហាក្សត្រកម្ពុជា សព្វព្រះទ័យប្រទាន ព្រះអគ្គិអទិទេព សំរាប់ទិវាកីឡាជាតិលើកទី២
| ព័ត៌មានជាតិ
SHARE


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាជាតិ អូឡាំពិចកម្ពុជា ប្រាប់ស៊ីអិនស៊ីថា ព្រះមហាក្សត្រ ព្រះករុណា សម្តេចនរោត្តមសីហមុនី ព្រះអង្គបានសព្វព្រះរាជហរទ័យ តាមការស្នើរសុំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការប្រទាន ព្រះអគ្គិអទិទេព សំរាប់ទិវាកីឡាជាតិលើកទី២ ដែលធ្វើឡើងនៅថ្ងៃទី២៥ឧសភា ខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា កីឡាករជាតិកម្ពុជាល្បីៗចំនួន៧នាក់ ដែលធ្លាប់ទទួលបានមេដៃកំរិតតំបន់ និងអន្តរជាតិ និងត្រូវចាត់ឲ្យរត់បណ្តាក់គ្នា ពីក្នុងបរិវេនខាងក្នុងព្រះបរមរាជវាំងកម្ពុជា មកកាន់ពហុកីឡាដ្ឋានជាតិ អូឡាំពិច នៅព្រលប់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ។ ក្នុងនោះ កីឡាករឃឹម ឌីណា ម្ចាស់មេដៃមាសគុណបូរាណខ្មែរ ស៊ីហ្គេមឆ្នាំ២០១៧ ជាអ្នកគ្រាប់បង្គំថ្វាយព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង ដើម្បីទទួលព្រះអគ្គិអទិទេព ពីព្រះហស្ថផ្ទាល់ ដែលព្រះមហាក្សត្រ ទ្រង់ព្រះប្រោសប្ររាជទាន ខណៈដែលការប្រោសនោះ ធ្វើឡើងតាមបែបពិធីសាសនា និងបវេណីមហាក្សត្រជាតិកម្ពុជាយើង។

ដោយឡែក ការរត់បណ្តាក់គ្នាតាមដងផ្លូវ រួមមានកីឡាករកីឡាការិនីល្បីៗ ៦នាក់ទៀត ដែលចុងក្រោយ កីឡាការិនីទី៧ កញ្ញា ស៊ន សៀវមី ដែលចាំទទួលភ្លើងគុបនេះ នៅតំណាក់កាលចុងក្រោយ ត្រូវយកទៅគោរពជូនចំពោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការប្រារព្ឋបើកទិវាកីឡាជាតិលើកទី២នៅពហុកីឡាដ្ឋានជាតិអូឡាំពិច។ បន្ទាប់មកសម្តេចតេជោហ៊ុនសែន នឹងប្រើប្រាស់ការបញ្ជារព្រះអគ្គិអទិទេព តាមប្រព័ន្ឋបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីជានិមិត្តរូប នៃការប្រកាស បើកទិវាកីឡាជាតិជាផ្លូវការណ៍។

នេះជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តកីឡាកម្ពុជា ដែលកីឡាករមានកិក្តិយស ដ៏ខ្ពង់ខ្ពស់បានទទួលភ្លើងអគ្គិអទិទេព ពីព្រះហស្ថផ្ទាល់ព្រះមហាក្សត្រ ហើយកាលពីឆ្នាំ១៩៦៦ ក៏បានទទួលអគ្គិអទិទេព ពីនិតីការិនីម្នាក់ នៅឯតំបន់ប្រាសាទអង្គវត្ត ដើម្បីប្រារព្ឋពិធីកីឡាហ្គានេហ្វូ ជំនាន់សង្គមរាស្រ្តនិយម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ ប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នំាម្តង ហើយព្រឹត្តិការណ៍បើក ការប្រកួតកីឡាជាតិលើកទី១ ធ្វើឡើងកាលពីឆ្នំា២០១៦។ នៅពេលនោះ សម្តេចហ៊ុន សែន បានហៅព្រឹត្តិការណ៍នេះថា ជាការបង្ហាញការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើឲ្យខកខានឪកាសធ្វើជាម្ចាស់ផ្ទះកាលឆ្នាំ១៩៦៣ម្តងរូចមកហើយ៕



អត្ថបទ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation