ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ បានឡើងដល់ ១៨២ដុល្លារក្នុងមួយខែ ដែលនិងត្រូវចាប់ផ្តើមអនុវត្តពីខែមករា នៅឆ្នាំ២០១៩តទៅ
| ព័ត៌មានជាតិ
SHARE

ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានកំណត់ប្រាក់ ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០១៩ ចំនួន ១៨២ដុល្លាអាមេរិក ដែលនិងចាប់អនុវត្តពីដើមខែមករាឆ្នាំ២០១៩តទៅ ។ ចំពោះប្រាក់អត្ថប្រយោជន៏នានារក្សានៅដដែល។


ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រចបន្ថែម៥ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាការងារ ១៧៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កើនដល់១៨២ដុល្លារ សម្រាប់ឆ្នាំ២០១៩។
 
គួរបញ្ជាក់ថា បើប្រៀបធៀបតារាងប្រាក់ឈ្នួល នៅក្នុងតំបន់ក្នុងឆ្នាំ២០១៨នេះ ជាពិសេសប្រទេសដែលមានការរីកចម្រើនក្នុងវិស័យកាត់ដេរ មានប្រទេសកម្ពុជាជាដើម កម្មករទទួលបានប្រាក់ឈ្នួលក្នុងមួយខែ១៧០ដុល្លារអាមេរិក បង់ក្លាដេស ៦៧ដុល្លារអាមេរិក ស្រីលង្កា ៦៧ដុល្លារអាមេរិក ឥណ្ឌាឡើងពី៧៧ដុល្លារដល់១៤៣ដុល្លារអាមេរិក មីយ៉ាន់ម៉ា ឡើងដល់១០៨ដុល្លារអាមេរិក ឥណ្ឌូណេស៊ី ឡើងដល់២៦៧ដុល្លារអាមេរិក វៀតណាមឡើងពី១២២ដុល្លារ ដល់១៧៥ដុល្លារអាមេរិក ឡាវឡើងដល់១៣០ដុល្លារ និងប្រទេសប៉ាគីស្ថាន ទទួលបានប្រាក់ឈ្នួល ១៣៤ដុល្លារអាមេរិកក្នុងមួយខែ៕អត្ថបទ អៀវ ឈៀងនី រូបភាព កែវ សារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation