អាជ្ញាធរប្រាប់អ្នកភ្នំពេញឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យប្រជាពលរដ្ឋ កុំបញ្ចេញសំរាមមកដាក់លើដងផ្លូវសាធារណៈនិងសូមអោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមទីតាំងសមរម្យរៀងខ្លួន ជាបណ្តោះអាសន្ន ព្រោះថា កំលុងពេលនេះ បុគ្គលិក កម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី ដែលបម្រើការងារបោសសម្អាតនិងដឹក ជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញត្រូវបានឈប់សម្រាកការងារចាប់ពីថ្ងៃទី០៨ ដល់ទី ១០ ខែតុលា ឆ្នាំ២០១៨។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា សេវាប្រមូលសំរាមនឹងវិលមករកសភាពប្រក្រតីវិញនៅថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ដូចនេះជឿជាក់ថា ប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែក ថែរក្សា អនាម័យ បរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation