ក្រសួងការងារ៖ ប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារនឹងអនុវត្តពីដើមខែមករាឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯ.ឧ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតឆ្នាំ២០១៩ គឺមានចំនួន ១៨២ដុល្លាអាមេរិក ដែលកើនឡើង១២ដុល្លារបើធៀបនឹងឆ្នាំ២០១៨ ហើយប្រាក់ឈ្នួលថ្មីនេះ នឹងចាប់អនុវត្តពីដើមខែមករាឆ្នាំ២០១៩តទៅ។

យោងតាមប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់១៨២ដុល្លារអាមេរិកក្នុងមួយខែ ហើយកម្មករ នៅតែទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលធ្លាប់ទទួលបានដដែល។

លម្អិតសូមមើលប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ខាងក្រោមនេះ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation