លោកសោមអូន ថា ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៩នឹងសម្រេចចុងក្រោយនៅរសៀលថ្ងៃស្អែក ចន្លោះពី១៨០ ទៅ ១៨២ដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង សម្រាប់ឆ្នាំ២០១៩ នឹងសម្រេចចុងក្រោយនៅរសៀលថ្ងៃសៅរ៏ ទី០៦ ខែតុលា មុនពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់។


លោក សោម អូន ជាសមាជិកក្រុមការងារពិសេសត្រីភាគីចរចាប្រាក់ឈ្នួល បានរំលឹកថា លទ្ឋផលប្រជុំនៅថ្ងៃទី៤ តុលាគឺភាគីនិយោជកបានសម្រេចឡើងដល់ ១៧៧ដុល្លា ឯភាគីសហជីពបានបញ្ចុះមកត្រឹម១៨២ដុល្លា ។ អង្គប្រជុំត្រីភាគីបានសម្រេចបោះឆ្នោតស្ទាបស្ទង់ជ្រើស រើសយកទូរលេខ១ក្នុងចំណោមទូរលេខទាំង២។ លទ្ឋផលបោះឆ្នោតគឺសម្លេងលើសលប់បានគាំទ្រទូរលេខ ១៧៧ដុល្លា ដើម្បីដាក់ប្រជុំចុងក្រោយនៅ គណកម្មការប្រឹក្សាការងារនៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង២រសៀលនេះ ។


លោក សោម អូន បានបន្ថែមថា យន្តការការតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា កាន់តែមានភាពចាស់ទុំ និង មានរូបមន្តច្បាស់លាស់ ព្រមទាំងមានគោលការណ៏ត្រឹមត្រូវ បានផ្តល់អំ ណោយផលដល់កិច្ចពិភាក្សា ប្រព្រឹត្តទៅ ដោយរលូន ។ លោកក៏បានលើកឡើងពីទិន្នន័យនៃការស្រាវជ្រាវពីប្រទេសវៀតណាម ដែលប្រទេសនេះ បានបែងចែកប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតជា៤តំបន់ ។ ឆ្នាំ២០១៨នេះ នៅប្រទេសវៀតណាម ប្រាក់ឈ្នួលអប្បបរមានៅតំបន់ទី១ មានចំនួន១៧១ដុល្លា ហើយនៅឆ្នាំ ២០១៩ខាងមុខនេះ ប្រទេសវៀតណាម នឹងមានផែនការតម្លើងប្រាក់ឈ្នួលអប្បបរមារ ៥,៣ % ។ ដូចនេះប្រាក់ឈ្នួលអប្បបរមា ប្រទេសវៀតណាម សម្រាប់ឆ្នា២០១៩គឺនឹងអាចតម្លើងដល់ ១៨១ដុល្លា។


លោក សោម អូន បានបញ្ជាក់ថា ភាគីសហជីពតែងតែចង់បានប្រាក់ខែកម្មករខ្ពស់ ប៉ុន្តែក៏ត្រូវផ្សារភ្ជាប់ផងដែរ ជាមួយនឹងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដើម្បីរក្សាបាននូវការវិនិយោគ និង រក្សាបាននូវសន្តិ សុខការងារ ហើយលោកសង្ឃឹមថា ការតម្លើងប្រាក់ឈ្នួលនៅពេលនេះគឺនឹងទទួលបាននូវការស្វាគម៏ពីគ្រប់ភាគីពាក់ព័ន្ឋ ៕អត្ថបទ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation