​កាំភ្លើងធំBM21 ចំនួន២០គ្រឿងនឹងត្រូវបាញ់ ក្នុងសមយុទ្ធមួយនាចុងខែឧសភា
| ព័ត៌មានជាតិ
SHARE



​(ភ្នំពេញ) ៖ កងយោធពលខេមរភូមិន្ទនឹងរៀបចំធ្វើលំហាត់សមយុទ្ធបាញ់គ្រាប់ពិត ដែលមានឈ្មោះថា «ហនុមានមាសឆ្នាំ២០១៨» នៅចុងខែឧសភាខាងមុខនេះ ដែលសមយុទ្ឋនេះនឹងធ្វើឡើងនៅទីតាំងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដោយមានកម្លាំងកងទ័ពមកពីកងយោធពលខេមរភូមិន្ទ។

ក្នុង​ឱកាសចុះត្រួតពិនិត្យទីតាំងសមយុទ្ធនាថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺននៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នំា២០១៨» ប្រព្រឹត្តទៅនៅចុងខែឧសភានេះ បើគ្មានអ្វីកែប្រែនិងផ្លាស់ប្តូរនោះ អាចនឹងធ្វើនៅថ្ងៃទី ២៨ ឧសភា ហើយលំហាត់នេះគឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះគឺក្រុមការងារបានធ្វើធំដោយមានវុធប្រភេទBM21ចំនួន២០គ្រឿង និងអាវុធអូសសណ្តោង២២គ្រឿងគឺមានប្រភេទ១៥០មីលីម៉ែត្រ, ១២០មីលីម៉ែត្រ, និង១២២D30Aជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា តាមពិតទៅសមយុទ្ធ«ហនុមានមាស»នេះគឺបានធ្វើឡើងជារៀងរាល់ឆ្នាំប៉ុន្តែមានលក្ខណៈតូច ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះ គឺយើងបានសម្រេចធ្វើធំដោយសារតែ កម្លាំងហ្វឹកហាត់ច្រើន
ហើយលំហាត់សមយុទ្ធនេះពុំមែនជាការគំរាមកំហែងដល់ប្រទេសណាឬបុគ្គលណានោះទេគឺធ្វើឡើង ដើម្បីបង្កើនសមត្ថភាពកងទ័ពក្នុងការការពារបូរណភាពទឹកដីនិងលើកកម្ពស់សមត្ថភាពក្នុងការហ្វឹកហាត់ជារៀងរាល់ឆ្នាំរបស់កង យោធពលខេមរភូមិន្ទតែប៉ុណ្ណោះ»។

នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរៀបចំណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឲ្យចុះអប់រំនិងប្រាប់ដល់ប្រជាពលពលរដ្ឋដែលរស់នៅជុំវិញនោះឲ្យបានដឹងដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាចជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation