ក្រសួងសាធារណការ៖ ពលរដ្ឋអាចដំណើរទៅតាមបណ្តាខេត្តមួយចំនួន តាមខ្សែរថភ្លើងដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញពីតារាងកាលវិភាគ នៃការធ្វើដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបានបញ្ជាក់ថា កម្មករកម្មារនីនិង ប្រជាពលរដ្ឋអាចដំណើរទៅតាម បណ្តាខេត្តមួយចំនួនតាមខ្សែរថភ្លើង ២ខ្សែដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា។


ក្រសួងសាធារណការបញ្ជាក់ថា ចំពោះសំបុត្រជិះរថភ្លើងនេះ មានចែកជូននៅស្ថានីយភ្នំពេញ មុនពេលឡើងរថភ្លើងពីរថ្ងៃ ហើយមិនអនុញ្ញាតឲ្យយកជំនួសឡើយ គឺអ្នកមានមុខម្នាក់ប្រគល់ឲ្យម្នាក់។

ដើម្បីលម្អិតអំពីតារាងពេលវេលាសម្រាប់ការជិះរថភ្លើងទាំងពីរខ្សែក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមមើលតារាងខាងក្រោមនេះ ៖



សូមរំលឹកថា ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយ កម្មករកម្មការិនីចំនួន នៅរោងចក្រតំបន់ភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ជំរុញឲ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានតាមរថភ្លើងដោយមិនគិតថ្លៃនៅពេលបុណ្យភ្ជុំបិណ្ឌ និង ចូលឆ្នាំខ្មែរ។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «លើកមុន ស៊ុន ចាន់ថុល អត់បានមក ឥឡូវប្រាប់ឲ្យហើយ រៀងរាល់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌត្រូវបញ្ចេញរថយន្តក្រុងនិង ចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវដែក ដោយមិនបង់ប្រាក់។


សូមជម្រាបថា តាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន គឺប្រជាពលរដ្ឋទូទៅដែលនឹងត្រូវធ្វើដំណើរតាមរថភ្លើងចំនួនពីរខ្សែ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទាំងទៅទាំងមកគឺនៅក្នុងកំលុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ និងបុណ្យភ្ជំបិណ្ឌ ជារៀងរាល់ឆ្នាំ ដោយមិនបង់ប្រាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation