ជនរងគ្រោះពីរលកយក្សស៊ូណាមិនៅឥណ្ឌូណេស៊ីកំពុងរងទុក្ខដោយសារខ្វះខាតជំនួយសង្គ្រោះ ស្របពេលដែលចំនួនអ្នកស្លាប់ បានកើនដល់១,៥៥៨នាក់
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨ ចំនួនសាកសពជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ ដែលត្រូវបានរកឃើញសរុបបានកើនដល់ចំនួន ១,៥៥៨នាក់។


គ្រោះមហន្តរាយដ៏មហន្តរាយនេះ បានបំផ្លិចបំផ្លាញនិងធ្វើឱ្យដួរលំអគារជាច្រើននៅក្នុងទីក្រុងឆ្នេរសមុទ្រPalu នៃខេត្តដែនកោះ Sulawesi ខណៈដែលប្រព័ន្ធធ្វើដំណើរនៅក្នុងតំបន់បានរងការខូតខាតជាខ្លាំង ដែលជាហេតុធ្វើអោយមានភាពយឺតយ៉ាវ ក្នុងការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់នានាស្របគ្នាដែលប្រជាជនដែលរួចរស់ជីវិតនោះបានបែកគំនិតដើរលួចឥវ៉ាន់និងរបស់របរតាមហាង នានានៅតាមទីប្រជុំជន។
ឆ្លើយតបនឹងបញ្ហាទាំងនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះរបស់ពួកគេ ស្របពេល ការផ្ដល់ជំនួយសង្រ្គោះបន្ទាន់ បានបញ្ជូនជាបណ្ដើរទៅកាន់តំបន់រងគ្រោះ ជាទីដែលអ្នកនៅរស់រានមានជីវិតកំពុងគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ បន្ថែមពីលើនេះ ភាពតានតឹងក៏បានផ្ទុះឡើងផងដែរ ដោយប៉ូលិសបានបង្កើនការយាមកាម នៅតាមហាងទំនិញ ជាច្រើនដើម្បីទប់ស្កាត់អំពើលួចឬប្លន់។


គិតត្រឹមពេលនេះ មានមនុស្សជាង៧០.៨០០នាក់ (ជាង៧ម៉ឺននាក់) កំពុងរស់នៅក្នុងជំរុំបណ្តោះអាសន្នជាង១៤០ ហើយពួកគេ កំពុងខ្វះស្បៀងអាហារ,ទឹក និងវត្ថុប្រើប្រាស់ចាំបាច់ផ្សេងទៀត ខណៈដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយ ការរញ្ជួយដីជាបន្តបន្ទាប់និងរលកយក្សស៊ូណាមិនោះ។


មកទល់ពេលនេះ ទោះបីជាក្រុមសង្រ្គោះនៅតែកំពុងខិតខំដើរឆែកនៅតាមគំនរអគារដែលដួលរលំក៏ដោយ ក្តីសង្ឃឹមដែលថានឹង អាចរកឃើញអ្នកនៅរស់រានមានជីវិតនោះ កាន់តែបាត់បង់ទៅៗ។
យោងតាមអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបាន និយាយថា យើងមានការព្រួបារម្ភថា នៅមានជនរងគ្រោះជាច្រើននាក់ត្រូវបានជាប់និងកប់នៅខាងក្រោម ប្រាសាទPalu ,អគាររដ្ឋបាលខេត្ត និងអគារសាលាស្រុក បន្ទាប់ក្រុមជួយសង្គ្រោះបានរកឃើញ សាកសពជនរងគ្រោះ ជាង ១ពាន់នាក់ទៀតនៅក្នុងទីតាំងនានានៃទីក្រុង Palu។


អ្នកនាំពាក្យបានបន្ថែមថាចំនួនអ្នកស្លាប់ ត្រូវគេរំពឹងថានឹងកើនឡើង ខណៈមានសេចក្តីរាយការណ៍ថា អ្នកស្រុករាប់រយនាក់ នៅតែអាចជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះដែលមានការរញ្ជួយដី។


ដោយឡែកបើយោងតាមប្រធានមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីនិងរលកយក្សស៊ូណាមិនៃភ្នាក់ងារឧតុនិយមនិងអាកាសធាតុជាតិ ឥណ្ឌូនេស៊ី បាននិយាយថា ខេត្តដែនកោះ Sulawesi បានបង្ហាញ សញ្ញារលកស៊ូណាមីជាញឹកញាប់ ប៉ុន្តែមិនធ្ងន់ធ្ងរដូចលើកនេះ ។លោកបន្ថែមថា តាមការព្យាករណ៏ គឺមជ្ឈមណ្ឌលបានរកឃើញថា អាចនឹងមានរលកយក្សស៊ូណាមិខ្លាំងក្លានៅក្បែរទីតាំង៣០០ ផ្សេងទៀតនៅក្នុងប្រទេស ដោយសូមព្រមាន ពលរដ្ឋគួរតែនៅឆ្ងាយពីឆ្នេរសមុទ្រ រាល់ពេលដែលមានការរញ្ជួយដីកើតឡើង នោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation