មន្រ្តីនៃក្រសួងទេសចរណ៍ ជំរុញឲ្យយុវជនអាស៊ីអាគ្នេយ៍របស់កម្ពុជា ចែករំលែកព័ត៌មានពីវិស័យទេសចរណ៍កម្ពុជា ដល់យុវជនប្រទេសដទៃឱ្យបានទូលំទូលាយ ក្នុងន័យទាក់ទាញវិស័យនេះឲ្យកាន់តែប្រសើរ
| ព័ត៌មានជាតិ
SHARE

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
ក្នុងឱកាសជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជំរុញឲ្យយុវជនអាស៊ីអាគ្នេយ៍កម្ពុជាផ្សព្វផ្សាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា និងចែករំលែកបន្តឱ្យបានទូលំទូលាយ ជាមួយក្រុមយុវជនប្រទេសដទៃ ដែលចូលរួមជាមួយគ្នា។

ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងយកព័ត៌មានល្អៗទាំងអស់នោះទៅផ្សព្វផ្សាយ និងចែករំលែកដល់ក្រុមយុវជននៃប្រទេសអាស៊ានដទៃ និងប្រទេសជប៉ុនផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងឱ្យគ្នាទៅវិញទៅមកឱ្យបានទូលំទូលាយ។

គួរបញ្ជាក់ថា ឯកឧត្តម ទិត ចន្ថា ជាអតីតយុវជនកម្ពុជាមួយរូប ធ្លាប់ចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ កាលពីឆ្នាំ១៩៩២ ។ លោកបានបង្ហាញពីភាពខុសគ្នារវាងកម្ពុជាកាលពីជំនាន់មុន ដែលពោរពេញទៅដោយសង្គ្រាម និងកម្ពុជានាពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ ដល់ក្រុមក្រុមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ឆ្នាំ២០១៨នេះ ក្រុមយុវជននឹងចេញនាវាពីប្រទេសជប៉ុន ឆ្ពោះទៅព្រុយណេ ហ្វីលីពីន ថៃ និងវៀតណាម។ យុវជនអាស៊ាន និងជប៉ុនទាំងអស់ ៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ៕ អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation