អាស៊ាននឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៥នៅលើពិភពលោក
| ព័ត៌មានជាតិ
SHARE



អាស៊ានគឺជាបណ្តាប្រទេសក្នុងតំបន់ចំនួន១០ ដែលរួមមាន កម្ពុជា ថៃ ទ្បាវ វៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និង សិង្ហបុរី។អាស៊ានត្រូវបានគេប៉ាន់ប្រមាណថានឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៥នៅលើពិភពលោក។

អាស៊ានមើលមួយភ្លែតជាបណ្តុំនៃប្រទេសកំពុងអភិវឌ្ឍន៍ តែវាជាបណ្តាប្រទេសមហាអំណាចដែលមានសេដ្ឋកិច្ចកើនទ្បើងលឿន។ក្នុងនោះប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចកើនទ្បើងលឿនគួរអោយកត់សំគាល់ក្នុងរង្វង់៧ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។នៅពាក់កណ្តាលខែមេសាកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានព្យាករថាកម្ពុជានឹងមានសេដ្ឋកិច្ចកើនឡើង៧ ភាគរយនៅឆ្នាំ២០១៨ និង២០១៩ បន្ទាប់ពីមានកំណើនយ៉ាងខ្លាំងក្នុង វិស័យសំណង់ ឧស្សាហកម្មកាត់ដេរ ស្បែកជើង ទេសចរណ៍ និងពាណិជ្ជកម្មក្នុងស្រុក។

យោងតាមតួលេខនៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បង្ហាញថាផលិផលក្នុងស្រុកសរុបក្នុងប្រទេសអាស៊ានបូកបញ្ចូលគ្នាមានរហូតដល់ ២.៧៣ទ្រី លាន ដុល្លារនៅក្នុងឆ្នាំ២០១៧។

ផ្នែកមួយនៃការរីកចម្រើនយ៉ាងឆាប់រហ័សនេះគឺដោយសារតែប្រជាសាស្រ្តរបស់ប្រជាជាតិអាស៊ាន ដែលមានកម្លាំងពលកម្មធំលំដាប់ទី៣នៅលើពិភពលោកដែលមានប្រជាជនជាង 600 លាននាក់។ នោះគឺនៅពីក្រោយប្រទេសចិននិងឥណ្ឌាប៉ុន្តែនៅពីមុខសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ហៃពិសី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation