CMAC ចុះអនុស្សរណៈជាមួយអង្គការJMASជប៉ុនលើគម្រោងថវិកាជាង៤១ម៉ឺនដុល្លារ សម្រាប់កិច្ចការបោសសំអាតគ្រាប់ដោះមីន រយៈពេលមួយឆ្នាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាដៃគូរវាង CMAC និងអង្គការJMAS (ជប៉ុន)លើគំរោងលើក កំពស់ការ អភិវឌ្ឍសហគមន៏ តាមរយៈការបោសសំអាតមីន ដែលមានថវិកាប្រមាណជាង៤១ម៉ឺនដុល្លាអាមេរិក ចាប់ផ្តើម អនុវត្តពីថ្ងៃទី៨ ខែតុលាឆ្នាំ ២០១៨ ដល់ថ្ងៃទី៧ ខែតុលាឆ្នាំ ២០១៩។


ក្នុងពិធីដែលធ្វើឡើងនាថ្ងៃទី០៤ ខែតុលា ម្សិលមិញ ភាគីកម្ពុជាឯកឧត្តមហេង រតនា អគ្គ នាយកមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ឯភាគីអង្គការJMAS គឺលោកសាកូ ណា ហ្គាតូហ្សី ប្រធានអង្គការJMAS នៃប្រទេសជប៉ុន។


លោកលោកសាកូ ណាហ្គាតូហ្សី ប្រធានអង្គការJMAS មានប្រសាសន៏ឲ្យដឹងថា ឆ្នាំនេះគឺជាគំរោងបោសសំអាតមីន នៅស្រុកម៉ាឡៃតាមបណ្តោយព្រំដែនថៃនិងការរួមចំណែកអភិវឌ្ឍន៏តំបន់នោះនិងធ្វើ ឲ្យអត្រាអ្នករងគ្រោះដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះធ្លាក់ចុះមកនៅអត្រាសូន្យ ។ ប្រធានអង្គការJMAS បានបញ្ជាក់ទៀតថា សកម្មភាពរបស់ JMASនិងCMAC គឺជាការខិតខំប្រឹងប្រែងជម្រុញនិងលើកកំពស់ផ្នែកសុវត្ថិភាពឆ្លើយតបតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នា២០២៥គ្មានគ្រាប់មីន។


ដោយឡែកឯកឧត្តម ហេងរតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រសាសន៏បញ្ជាក់ថា អង្គការJMAS គឺជាដៃគូសហការជាមួយស៊ីម៉ាក់ លើការបោសសំអាតគ្រាប់មីន ។ហើយលូវនេះអង្គការJMAS បានសហការបោសសំអាតគ្រាប់ មីននិងអភិវឌ្ឍស្រុកមាឡៃ ។

ឯកឧត្តម ហេងរតនា បានឲ្យដឹងទៀតថា ក្រៅពីកិច្ចសហការជាមួយជប៉ុន ស៊ីម៉ាក់បានសហការជាមួយអង្គការមកពីប្រទេសកូរ៉េ ខាងត្បូងសិក្សាការដោះមីន ដោយប្រើប្រាស់ត្រូនបង្ហោះថតតំបន់មានគ្រាប់មីន និងប្រើប្រាស់សត្វកណ្តុរ និងសុនខ (សត្វឆ្កែ) ហិតមីននៅតំបន់អភិវឌ្ឍន៏ ក្បែរប្រាសាទព្រះវិហារ ៕(អត្ថបទ៖ វងសុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation