សម្ដេតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា នៅវិទ្យាស្ថានជាតិអប់រំ
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ : សម្ដេចតេជោ ហ៊ុ​ន​ សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវា​គ្រូ​បង្រៀន ៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព» ដែលពិធីនេះ មានការចូលរួម ពីលោកគ្រូ អ្នកគ្រូ ដែលមកពីបណ្ដារាជធានី ខេត្តប្រមាណ ១.៣០០នាក់ នៅ​វិទ្យាស្ថានជាតិអប់រំ។


ក្នុងទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី ២១នេះ, ឯកឧត្តម​បណ្ឌិត​ស​ភា​ចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ទិវា​គ្រូ​ប​ង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើ​ង​​វិញនូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀន​នៅ​ទូទាំងប្រទេស។ ជាងនេះទៅទៀត ទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណ​បំណាច់​របស់​​គ្រូ​បង្រៀន ដែលបានខិតខំអំណត់ ព្យាយាមក្នុង ការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើ​ម្បី​ផ្ទេរ នូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេក វិទ្យា ព្រមទាំងទូន្មានឱ្យសិស្ស​គ្រប់​ក​ម្រិ​​ត​​ធ្វើតែអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមាន​ចំណេះ​ដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នា​ប្រ​កប​ដោយសុខដុម។


ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់វិស័យអប់រំក្នុង​ការ​​​អ​​នុវត្ត​គោលនយោបាយអភិវឌ្ឍតាមទស្សនវិស័យអភិវឌ្ឍប្រទេសពីប្រទេសក្រីក្រ ទៅជា​ប្រទេ​ស​មានចំណូលមធ្យមកម្រិតទាប និងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្រសួង​អ​ប់​រំ​បានខិតខំធ្វើ កំណែទម្រង់ជាច្រើន ដោយចាប់ផ្តើមចេញពីគ្រូបង្រៀន ដើម្បី​បណ្តុះ​បណ្តា​ល ដល់យុវជន យុវ នារីជំនាន់ក្រោយ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ សម្រាប់ធ្វើឱ្យ​ស​ម្រេច​​នូវទិសដៅខាងលើ។


នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននេះដែរ ក៏មានការប្រគល់ពានរង្វាន់​ព្រះ​ភារម្យ​ភា​សា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូតកំណាព្យ និងពានរង្វាន់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ។ បើតាម​របា​​យការណ៍របស់ក្រសួងអប់រំ​បានបង្ហាញថា​ បច្ចុប្បន្នកម្ពុជាមានបុគ្គលិកសិក្សាអប់រំសរុបចំនួ​ន​ ១១៩.៣៦៨​នាក់ ក្នុងនោះស្រី៤៥,៥០%៕( អត្ថបទ : សន ពិសិដ្ឋ រូបភាព : អេង សុគុណ លឹមមុនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation