WB៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមរបាយការណ៏ធនាគារពិភពលោកដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលានេះបានបង្ហាញថា នៅឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាមានអត្រាកំណើនខ្ពស់ជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៏នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។


របាយការណ៏ធនាគារពិភពលោកដែលមានចំណងជើងថា ភាពមិនប្រាកដនិយមក្នុងដំណើរបត់បែន បានលើកឡើងថា នៅឆ្នាំ២០១៨នេះកម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដល់ទៅ៧% ខណៈដែលប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បន្ទាប់លំដាប់ទី២គឺប្រទេសវៀតណាម មានអត្រាកំណើន៦.៨% និងប្រទេសឈរនៅលំដាប់ទី៣គឺប្រទេសឡាវ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច៦.៧%។


យោងតាមរបាយការណ៏ដដែល នៅឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៏នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកជាមធ្យមគឺសម្រេចបានក្នុងអត្រា៦.៣%ដោយមានកម្រិតទាបជាងអត្រាកំណើនកាលពីឆ្នាំ២០១៧បន្តិច។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដែលមានសភាពរឹងមាំបាននិងកំពុងបន្តក្លាយជាកូនសោរគន្លឹះមួយសម្រាប់កាត់បន្ថយភាពក្រីក្រនិងភាពងាយរងគ្រោះនៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា ធនាគារពិភពលោកបានរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅរក្សាភាពស្វាហាប់ដដែល ប៉ុន្តែអត្រាកំណើនរាងថមថយបន្តិចនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ខាងមុខដោយរំពឹងថា នឹងសម្រេចបានក្នុងអត្រា៦.៨%៕អត្ថបទ៖ អាន ច័ន្ទថ្លា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation