ឯកឧត្តមកែវ​ រ៉េមី​៖សន្តិភាព​គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិ​មនុស្ស​ និងការអភិវឌ្ឍន៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមកែវ​ រ៉េមី​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​មានប្រសាសន៍ថា សន្តិភាព​គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិ​មនុស្ស​ និង​ ការអភិវឌ្ឍ​ន៍។ប្រទេសមួយមានការអភិវឌ្ឍន៍ទៅបានលុះត្រាតែប្រទេសនោះមានសុខសន្តិភាព ហើយដើ់ម្បីអោយសន្តិភាពនេះនៅស្ថិតស្ថេរយូរអង្វែងទៅបាន ក្នុងនាមយើងជាពលរដ្ឋត្រូវគោរពច្បាប់ទាំងអស់គ្នា។
ឯកឧត្តប្រធានប្រធានគណកម្មាធិការសិទ្ធមនុស្សបានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកធ្វើបាឋក នៅឯខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ។


ឯកឧត្តមកែវ រ៉េមី បានមានប្រសាសន៍ដោយគូសបញ្ជាក់ទៀតថា ការគោពច្បាប់ តម្រូវអោយយើងទាំងអស់គ្នាយល់ដឹងអំពីសិទ្ធិមនុស្ស ដែលជាទង្វើនៃការរស់នៅប្ចាំថ្ងៃ ក្មុងលក្ខខណ្ឌចាំបាច់ សម្រាប់ការរស់នៅក្នុងភាពជាមនុស្សមានក្រមសីលធម៌ និង វិន័យ។ ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពត្រូវប្រព្រឹត្តទៅតាមលក្ខខណ្ឌកំណត់នៃច្បាប់ ដែលមិនធ្វើអោយប៉ះពាល់ដល់សិទ្ធិនិងសេរីភាពអ្នកដ៏ទៃ ។


សូមបញ្ជាក់ថា គម្រោងកម្មវិធីបាឋកថានេះរៀបចំឡើងដោយគណកម្មាធោការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីសំណាក់​មន្រ្តីរាជការ​ លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ និងប្អូន​ៗយុវជន​ សរុប​ប្រមាណ​ជាង​២០០នាក់​។


គោលបំណងនៃកម្មវិធីបាឋកថានេញ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយឲ្យយុវជនយល់ដឹងកាន់តែច្បាស់អំពីសន្តិភាព ដើម្បីថែរក្សាសន្តិភាព ព្រមទាំងរួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation