និស្សិតគំរូមួយក្រុមក្នុងខេត្តកំពង់ចាម ដើររើសសំរាមក្នុងទីធ្លាវវត្តបន្ទាប់ពីការដាក់បិណ្ឌរួច
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ការទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវគឺជាបញ្ហាមួយរបស់យើងទាំងអស់គ្នា អនាម័យស្អាត និងបរិស្ថានល្អគឺផ្តើម ចេញពីយើងដូចនេះក្នុងនាមក្រុម សាស្ត្រាចារ្យដែលដឹកនាំដោយលោក អ៊ួន សុជា និងក្រុមនិស្សិតគំរូនៃសាកលវិទ្យាលល័យ គ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាមគឺបានបើកយុទ្ធនាការដើររើសសំរាមនៅតាមបរិវេណ ទីធ្លាវត្តបន្ទាប់ពី បងប្អូនប្រជាពលរដ្ឋ និងក្រុមនិស្សិតខាងលើប្រមាណ៥០នាក់បានចូលរួមដាក់បិណ្ឌរួច។

បើតាមនិស្សិតដែលបានចូលរួមក្នុងការរើសំរាមក្នុងបរិវេណវត្តក្រញ៉ូងនេះគឺចង់បង្ហាញពីគំរូក្នុងការចូលរួមសំអាតអនាម័យបរិស្ថានមិនថានៅទីកន្លែងណានោះទេគឺក្រុមរបស់គាត់តែងតែធ្វើសកម្មភាពនានាទាំងការងារជួយផ្នែកមនុស្សធម៌ គ្រោះថ្នាក់ផ្សេងៗ ដើម្បីជួយទៅដល់សង្គមជាតិ ម៉្យាងវិញទៀតក៏ជាគំរូទៅដល់សិស្ស និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋផ្សេង ទៀតឲ្យផ្លាស់ប្តូរគំនិតក្នុងការចោល និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

បន្ទាប់ពីក្រុមសាស្ត្រចារ្យ និស្សិតនៃសាកលវិទ្យាលល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម បានចាប់ផ្តើមដើរ រើសសំរាមក្នុងបរិវេណវត្តក្រញ៉ូងស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺពួកគាត់ក៏បាននាំយកទយវត្ថុ ចង្ហាន់ ស្លាដក់ និងបច្ច័យ១លានរៀល ដើម្បីធ្វើការប្រគេនទៅដល់ព្រះសង្ឃ និងឧទ្ទិសកុសលទៅដល់ បុព្វការីជន ជនពាលី ជីដូនជីតា និងញាត្តិការទាំង៧សណ្តានដែលបានចែកឋានទៅហើយនោះ នៅក្នុងឱកាសនៃពីធីដាក់បិណ្ឌឆ្នាំនេះ។

ឆ្លៀតក្នុងឱកាសទាំងសមត្ថកិច្ច ប្រជាការពារ និងក្នុងនាម សាស្ត្រចារ្យ និងនិស្សិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចេះសំអាតអនាម័យបរិស្ថានទាំងនៅផ្ទះ និងនៅតាមទីសាធារណៈជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះសូមបងប្អូន ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើចរាចរណ៍តាមដងផ្លូវ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនកំណត់ និងចេះអធ្យាស្រ័យគ្នា ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហា ភ្លើងទាន ធូប ចង្ក្រាន បណ្តាញអគ្គីសនីទាំងឡាយត្រូវពន្លត់ ឫបិទឲ្យបានត្រឹមត្រូវមុននិងចាកចេញពីផ្ទះ ជៀសវាងការខូចខាត និងឆាបឆេះទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ អត្ថបទ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation