ក្រសួងការបរទេសប្រកាសពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនៅប្រទេសតួកគី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែតុលានេះ សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសបានចេញសេចក្តីប្រកាសស្តីពី លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគី ថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០១៨។

សូមជំរាបថាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី នៅថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ រដ្ឋាភិបាល នៃសាធារណរដ្ឋទួកគី។នៅក្នុងទស្សនកិច្ចផ្លូវកានោះ រដ្ឋមន្រ្តីការបរទេសកម្ពុជាបានជួបប្រជុំផ្លូវការជាមួយ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋតួកគី និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេស នៃសាធារណរដ្ឋតួកគី ហើយបន្ទាប់មកនឹងមានសន្និសីទព័ត៌មាន។
ក្រៅនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានជំនួបនិងទស្សនកិច្ចនៅទីតាំងសំខាន់ៗជាច្រើននៅប្រទេសតួកគី ហើយលម្អិតជុំវិញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការនេះ សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation