ពលរដ្ឋស្នើដល់ភូមិបាលស្រុកគងពិសី ឲ្យធ្វើប្លង់ទៅតាមគណៈកម្មការចម្រុះ កុំប្រឡេមប្រឡំ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ : ដីមួយកន្លែងទំហំក្បាល៩ម៉ែត្រ៨តឹក បណ្តោយ១០០ម៉ែត្រ ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ម្ចាស់ដីជាលោកស្រី វង្ស សុជា
បន្ទាប់ពីគណៈកម្មការចម្រុះដែលមានសមាសភាពចូលរួមដូចជា មេភូមិ មេឃុំ ប្រធានក្រុមប្រឹក្សាឃុំ ប្រធានសេវាកម្មយុត្តិធម៌ ភូមិបាលស្រុក និងប្រជាជនជុំវិញដី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ។


ស្រាប់តែថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បែជាលោក អ៊ឹម សៅរ៉ាម ភូមិបាលស្រុកគងពិសី ចេញសេចក្តីប្រកាស់រៀបចំធ្វើប្លង់អោយឈ្មោះផ្សេងទៅវិញគឺឈ្មោះ នឿក ហេង ដែលប្រធានភូមិ និងតំណាងឃុំមិនដែលស្គាល់ផងនោះ ទើបកើតជាចម្ងល់ ខណៈដីនៅជុំវិញដីនោះឈ្មួញកណ្តាលទិញអស់ហើយ ដើម្បីលក់បន្តអោយឈ្មួញចិន ។ 
ទាក់ទងនិងបញ្ហានេះដែរ ពេលដែលជួបជុំគ្រប់ភាគីដែលពាក់ព័ន្ធជាមួយក្រុមសារព័ត៌មានផងនោះ លោក អ៊ឹម សៅរ៉ាម ភូមិបាលស្រុកគងពិសី បានគេចខ្លួនប្រញ៉ាប់ប្រញ៉ាលបើករថយន្តទៅបាត់មិនបកស្រាយសំនួរចំពោះសកម្មភាពដែលលោកធ្វើបែបនេះ ក៏កើតជាចំងល់ និងសង្ស័យថា លោកប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយឈ្មួញដី ។


សូមបញ្ជាក់ថា ស្រដៀងគ្នានេះដែរឈ្មួញពុះដីឡូ លក់នៅតំបន់ក្រោយរោងចក្រ Gpart ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលក់ដីឡូ និង ផ្ទះល្វែង ជូនអតិថិជន ដោយមានការឃុបឃិត ជាមួយមេភូមិស្វាយទាប ស្មៀន និង មេឃុំ អង្គពពេល ធ្វើលិខិត ផ្ទេរសិទ្ធិ ចុះថ្ងៃ ខែ ឆ្នាំ ( 2017 ) ទោះអ្នកទិញ បានក្នុងឆ្នាំ 2018 ក៏ដោយ ។


ការចុះបញ្ជីរ 2017 នេះដោយសំអាងថា ងាយស្រួល មិនបង់ពន្ធអីសាំញ៉ាំ ហើយរហ័ស សំរាប់ការលក់ ទៅអោយអតិថិជន ។ ដោយឡែកលោក ប៉ែន ហេង មេឃុំពពេលថា ការធ្វើបែបនេះគឺតាមតែភាគីអ្នកទិញនិងអ្នកលក់យល់ព្រមជាមួយគ្នា សម្រាប់លោកគឺធ្វើអោយតាមសំណើរតែប៉ុណ្ណោះ។


ឈ្មួញពុះដីឡូ និង ផ្ទះល្វែងលក់ ថា គេធ្វើលិខិតផ្ទេរសិទ្ធិ 2017 លក់អស់រាប់ពាន់ឡូ មកហើយគឺគ្មានបញ្ហាអីនោះទេ ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation