ក្រសួងការងារ ចុះកិច្ចព្រមព្រៀងជាមួយ JCIA ផ្តល់ការបណ្តុះបណ្តាលជំនាញផ្សេងៗដល់ប្រជាជនកម្ពុជា និងបញ្ជូនទៅធ្វើការងារនៅប្រទេសជប៉ុន
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី ០៣ ខែតុលានេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខា MOU ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគម សហប្រតិបត្តិការ កម្ពុជា-ជប៉ុន JCIA ក្នុងកិច្ចព្រមព្រៀងយោគយល់គ្នាលើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅនិងកន្លែង លើជំនាញឧស្សាហកម្ម ជំនាញថែទាំមនុស្សចាស់ កសិកម្ម និងជំនាញផ្សេងៗទៀត ក៏ដូចជាបញ្ជូនកម្មសិក្សាការីកម្ពុជាទាំងនោះទៅ ធ្វើការនៅប្រទេសជប៉ុន។

បើយោងតាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា មកដល់ពេលនេះ កម្មសិក្សាការីកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសជប៉ុនមានចំនួន ៨ពាន់៦០នាក់ ដែលចំនួននេះបានកើនឡើងបើប្រៀបធៀបនិងឆ្នាំមុន។ ឯកឧត្តម អ៊ិត សំហេង សង្ឃឹមថា ឆ្នាំនេះ និងឆ្នាំក្រោយទៀត កម្ពុជានិងបន្ត បញ្ជូនទៅបន្ថែមទៀតទៅតាមលទ្ធភាព និងឱកាសទីផ្សារនៅប្រទេសជប៉ុន ដោយឯកឧត្តមបានគូសបញ្ជាក់ថា ទីផ្សារការងារនៅប្រទេសជប៉ុនគឺជាទីផ្សារការងារដែលមានប្រាក់ឈ្នួលខ្ពស់។

គួរបញ្ជាក់ថា បើតាមក្រសួងការងារ បច្ចុប្បន្ននេះ កំលាំងពលកម្មការងាររបស់កម្ពុជាដែលធ្វើការនៅក្រៅប្រទេសមានចំនួនជាង ១លាន២សែននាក់ ដែលអ្នកទាំងនោះ បានកំពុងធ្វើការនៅប្រទេសមួយចំនួនដូចជា ថៃ កូរ៉េ ជប៉ុន សឹង្ហបុរី និងហុងកុងជាដើម។ អត្ថបទ ៖ អៀវ ឈៀងនី រូបភាព ៖ កែវ សារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation