គ.ជ.ប ៖ រយៈពេល២ថ្ងៃ មានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១០.២៦១នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃត្រង់នេះថា ក្នុងថ្ងៃទី២ ខែតុលា ម្សិលមិញ ដែលត្រូវនឹងថ្ងៃទី២នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋ ដែលអញ្ជើញទៅចុះឈ្មោះបោះឆ្នោតមានចំនួន ៦៣២២នាក់។

យោងតាមរបាយការណ៏របស់ គ.ជ.ប សម្រាប់រយៈពេល២ថ្ងៃដំបូង នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានអ្នកចុះឈ្មោះថ្មីចំនួន ១០.២៦១នាក់ ។

កំឡុងពេលនេះ ៖ អ្នកនាំពាក្យគ.ជ.ប នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុនិងមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោត សូមរួសរាន់ទៅកាន់ឃុំសង្កាត់របស់ខ្លួន ។

សូមជំរាបថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គឺមានរយៈពេល១៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ហើយគិតត្រឹមថ្ងៃទី០៣ ខែតុលានេះ គឺនៅសល់ពេលតែ ១៥ថ្ងៃទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ក៏អាចពិនិត្យមើលទិន្នន័យនិងព័ត៌មានរបស់ខ្លួន តាមរយៈគេហទំព័រផ្លូវការ www.voterlist.org.kh ឬ ទាញយក Voterlist KH(app) មកដាក់ក្នុងទូរស័ព្ទដៃ ដើម្បីពិនិត្យមើល កំហុសឆ្គង ហើយបើរកឃើញថា មានខុសនោះអាចស្នើសុំកែតម្រូវទៅកាន់ គ.ជ.ប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation