ព័ត៌មានអន្តរជាតិ

អ្នកដំណើរទាំងអស់មកដល់កូរ៉េខាងត្បូង តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ

image


កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃសុក្រ ទី៣ ខែធ្នូតទៅ អ្នកដំណើរមកដល់កូរ៉េខាងត្បូងទាំងអស់ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ១០ថ្ងៃ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេឡើយ ខណៈដែលទីក្រុងសេអ៊ូលកំពុងដោះស្រាយ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង (Omicron)។

យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង បានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសនេះ បានបញ្ជាក់ពីករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ជាលើកដំបូងរបស់ខ្លួន ដើម្បីបង្កើតវិធានការទប់ស្កាត់មេរោគមិនឱ្យចូលកូរ៉េខាងត្បូង។

មនុស្សទាំងអស់ ដែលមកដល់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែធ្នូ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ និងទទួលបានការធ្វើតេស្ត PCR ចំនួន ៣ ដង ម្តងមុនពេលមកដល់ មួយផ្សេងទៀតក្នុងមួយថ្ងៃបន្ទាប់ពីការមកដល់ និងទីបី មុនពេលបញ្ចប់ការធ្វើចត្តាឡីស័ក៕