រដ្ឋមន្ត្រីទេសចរណ៍ ពិភាក្សាដោះស្រាយបញ្ហាដែលពាក់ព័ន្ធទេសចរណ៍ក្នុងខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានបន្តជួបប្រជុំជាមួយគណៈកម្មការជាអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ ដែលមានឯកឧត្តមយន្ត មីន អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ដើម្បីពិគ្រោះយោបល់រិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។


ឯកឧត្តមថោងខុន បានជម្រុញឲ្យស្ថាប័នជំនាញពាក់ព័ន្ធ វិស័យទេសចរណ៍ទាំងអស់នៅ ខេត្តព្រះសីហនុ ត្រូវខិតខំ គ្រប់គ្រងកាកសំណល់រឹង និងរាវក្នុងក្រុង ពិសេសទប់ស្កាត់ឱ្យបាននូវទឹកកខ្វក់មិនឱ្យហូរចូលសមុទ្រ សំដៅអនុវត្តឱ្យបានតាមផែនការ ដើម្បីនិរន្តរភាពនៃវិស័យទេសចរណ៍។


ជាមួយគ្នានេះ បញ្ហាសំរាម ក៏ត្រូវបានស្នើឱ្យរដ្ឋបាលក្រុងជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការបំពេញការងារ និងបន្ថែមឧបករណ៍ មធ្យោបាយ សំភារះចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់ក្នុងក្រុង ពិសេសត្រូវពង្រាយធុងដាក់សំរាមនៅគ្រប់ផ្ទះប្រជាពលរដ្ឋ ត្រូវមានដេប៉ូសំរាម និងពង្រីកមធ្យោបាយដឹកជញ្ជូនសំរាមទាំងនោះឱ្យបានជាប់ជាប្រចាំ ព្រមជាមួយការយកចិត្ទុកដាក់ជំរុញការជួលជុលផ្លូវទៅកាន់កន្លែងចាក់សំរាមឱ្យបានឆាប់រហ័ស សំដៅធ្វើឱ្យទីក្រុងព្រះសីហនុទាំងមូលក្លាយជាទីក្រុងស្អាត គ្មានសំរាម។ លើសពីនេះ ត្រូវខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ ពិសេសការដឹកជញ្ជូនបញ្ចេញកាកសំណល់សាងសង់ឱ្យបានទាន់ពេលវេលា។ ត្រូវវរាយការណ៍ជូនក្រសួងជំនាញ ដើម្បីសុំជួយជួសជុលផ្លូវក្នុងក្រុងអោយបានរហ័ស ក្រោយរដូវភ្លៀវនេះ។


គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានសង្កត់ធ្ងន់ថា ខាងផ្នែកទេសចរណ៍ត្រូវខិតខំសហការគ្នាជាមួយក្រុង និង គណកម្មាធិការគ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរ អោយបានល្អ ខិតខំសម្អាត និងគ្រប់គ្រងឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។ ត្រូវគ្រប់គ្រង ផ្តល់អាជ្ញាបណ្ណទេសចរណ៍ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងសំណូមពរការងារ។ អាជ្ញារធរខេត្ត ក្រុង និងមន្ទីរជំនាញត្រូវខិតខំគ្រប់គ្រងការដាក់ស្លាកសញ្ញាអាជីវកម្មឱ្យបានល្អតាមការណែនាំរបស់ក្រសួងជំនាញ៕ (អត្ថបទ អៀវ ឈៀងនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation