អ្នកលក់ដូរនៅជុំវិញរបងសាលាបាក់ទូកបញ្ឈប់ការលក់និងរើសំភារៈចេញតាមការកំណត់របស់អាជ្ញាធរដើម្បីរៀបចំធ្វើផ្លូវថ្មើរជើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឱសានវាទរបស់សាលាខណ្ឌ៧មករា គឺតម្រូវអោយបងប្អូនអាជីវកលក់ដូរនៅជុំវិញរបងសាលាបឋមសិក្សានិងវិទ្យាល័យ បាក់ទូក ត្រូវបញ្ឈប់ការលក់ និងរើសំភារៈចេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុញ្ញាតិអោយមានការរៀបចំជាផ្លូវ ថ្មើរជើងជុំវិញសាលាដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។

យោងតាមការបញ្ជាក់របស់សាលាខណ្ឌ៧មករា កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ការសាងសង់បានធ្វើការ ដេញថ្លៃរួចរាល់អស់ហើយ ដែលបានទៅលើក្រុមហ៊ុនហៃ ម៉ានីម៉ិច ហើយក្រុមហ៊ុននឹងចាប់ផ្ដើមដំណើរការអនុវត្តគម្រោង អភិវឌ្ឍន៍ក្នុងពេលឆាប់ៗខាងមុខនេះ។

សាលាខណ្ឌសាលាខណ្ឌ៧ ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សង្កាត់វាលវង់ គឺប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ប្រចាំឆ្នាំ ២០១៨ តាមរយៈគម្រោងអាទិភាពចំនួន១ក្នុងចំណោម ៤គម្រោង គឺរៀបចំការរ៉ូឡាជុំវិញ របងសាលាបឋមសិក្សានិងវិទ្យាល័យបាក់ទូក ដើម្បីឲ្យមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរទៅមកជាពិសេសសិស្សានុសិស្សដែលមករៀនតាមសាលារដ្ឋនិងសាលាឯកជនកន្លងមកដើរនៅលើផ្លូវថ្នល់ដែលអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៏នោះ ក៏ដូចជាកាត់បន្ថយការកករស្ទះចរាចរ៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation